ភ្នំពេញ៖ សេវាទូទាត់វិក្កយបត្រប្រព័ន្ធប៊ីល២៤ តាមរយៈសេវាអេស៊ីលីដាម៉ូបាល បានអនុញ្ញាតឱ្យលោកអ្នកអាចទូទាត់ប៊ីល២៤ វិក្កយបត្រទឹក ភ្លើង និងវិក្កយបត្រទូទៅ បានយ៉ាងងាយស្រួល និងឆាប់រហ័ស តាមរយៈទូរស័ព្ទដៃ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
លោកអ្នកអាចទូទាត់វិក្កយបត្រប៊ីល២៤ តាមរយៈសេវាអេស៊ីលីដាម៉ូបាល ដូចខាងក្រោម៖
• ចូលកម្មវិធី អេស៊ីលីដាម៉ូបាល
• ជ្រើសរើសម៉ីនុយ “បង់ប្រាក់”
• សូមស្កែនស្នាមម្រាមដៃ ឬផ្ទៃមុខ ឬបញ្ចូលលេខសម្ងាត់ ដើម្បីចូលប្រើសេវា
• ជ្រើសរើសប្រភេទវិក្កយបត្រប៊ីល២៤
• ជ្រើសរើស វិក្កយបត្រទឹក ភ្លើង ឬវិក្កយបត្រទូទៅ
• ជ្រើសរើសគណនីកាត់ប្រាក់ចេញ
• បញ្ចូលលេខវិក្ក័យបត្រ និងបញ្ចូលចំនួនទឹកប្រាក់ ដែលត្រូវបង់
• សូមចុចប៊ូតុង “យល់ព្រម”
• សូមផ្ទៀងផ្ទាត់ប្រតិបត្តិការឡើងវិញ
• សូមចុចប៊ូតុង “យល់ព្រម”
• ការទូទាត់វិក្កយបត្រប៊ីល២៤ តាមរយៈអេស៊ីលីដាម៉ូបាលរបស់លោកអ្នកបានជោគជ័យ
គួរបញ្ជាក់ថា នៅលើអេស៊ីលីដាម៉ូបាល មានបំពាក់នូវមុខងារយ៉ាងច្រើន ដែលអតិថិជនអាចប្រើបានសឹងតែមិនចាំបាច់អញ្ជើញមកការិយាល័យរបស់ធនាគារ។ អតិថជនអាចធ្វើកិច្ចការសព្វបែបយ៉ាងនៅលើអេស៊ីលីដាម៉ូបាលបានយ៉ាងងាយស្រួល ជួយកាត់បន្ថយការកាន់ក្រដាស់ប្រាក់ដោយផ្ទាល់ ដើម្បីការពារការការឆ្លងជំងឺកូវីដ១៩ ថែមទាំងចំណេញពេលវេលា ថវិកា និងកាត់បន្ថយភាពមមាញឹកបានយ៉ាងច្រើន៕