Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៥៩៧,៧៥លានរៀល ដែលធ្លាក់ចុះមកត្រឹមកម្រិតតិចជាងគេ ៤៩ថ្ងៃនៃថ្ងៃជួញដូរចុងក្រោយ

នាដើមសប្តាហ៍នេះ ការជួញដូរនៅផ្សារមូលបត្រកម្ពុជា បានបញ្ចប់ទៅដោយសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា​ធ្លាក់ក្នុងចំនួន ០,២០ភាគរយ មកត្រឹម ៥២៤,៣១ពិន្ទុ។

ភាគហ៊ុន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP)  និង អេស៊ីលីដា (ABC)  និង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA)  បានធ្លាក់ចុះចន្លោះពី ១០ ទៅ ៦០ រៀល ក្នុងមួយហ៊ុនមក ២.១១០រៀល ១២.២២០រៀល និង ៧.០៤០រៀលរៀងគ្នា។

ទន្ទឹមនេះ ភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP)  និង ផេសថិក (PEPC) និង ហ្ក្រេនធ្វីន (GTI) បានកើនឡើងចន្លោះពី ២០ ទៅ៨០រៀល ដល់ ១៤.៩៨០រៀល ៣.២៥០រៀល និង ៤.៤២០រៀល។ ថ្លៃភាគហ៊ុន ហ្ក្រេនធ្វីន​ បានកើនឡើងជាមួយនឹងអត្រាខ្ពស់ជាងគេគឺ ១.៨៤ភាគរយ ខណៈទំហំជួញដូររបស់ភាគហ៊ុននេះបែរជាបានធ្លាក់ចុះមកកម្រិតតិចជាងគេ ២៣ថ្ងៃនៃថ្ងៃជួញដូរចុងក្រោយ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានរក្សារថ្លៃថេរដដែល។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៥៩៧,៧៥លានរៀល ដែលធ្លាក់ចុះមកត្រឹមកម្រិតតិចជាងគេ ៤៩ថ្ងៃនៃថ្ងៃជួញដូរចុងក្រោយ។ គួរបញ្ជាក់ផងដែរថា ទំហំជួញដូរភាគហ៊ុនសរុបនេះបាននឹងកំពុងបន្តការធ្លាក់ចុះចំនួន ៤ថ្ងៃជាប់ៗគ្នាមកហើយ៕

×