អភិបាលរដ្ឋ Michigan, Rick Snyder បានចេញបញ្ជាឲ្យមជ្ឈមណ្ឌលសម្រាប់យុទ្ធនាការគ្រាមានអាសន្នធ្វើការតាមដានដំណើរការធ្លាក់ចុះរបស់ស្ថានីយ៍អវកាសចិន Tiangong-1 ចូលមកដល់បរិយាកាសនៃផែនដី ។
កាសែត Detroit Free Press បានចុះផ្សាយព័ត៌មានឲ្យដឹងថា Tiangong-1 បានធ្លាក់ចុះដល់ស្រទាប់បរិយាកាសផែនដីពីថ្ងៃទី ៣០ ខែមីនា ដល់ថ្ងៃទី ២ ខែមេសា ។ ប្រឈមមុខនឹងបញ្ហានេះ អភិបាលរដ្ឋ Snyder បានសម្រេចបើកមជ្ឈមណ្ឌលឃ្លាំមើលដំណើរព្យុះភ្លើងរបស់វា បំណងមានវិធីដោះស្រាយសមស្របនិងទាន់ពេលវេលា ។
តាមការគណនារបស់ សម្ព័ន្ធក្រុនហ៊ុន Aerospace Corporation ឲ្យដឹងថា ទោះបីជាប្រូបាបប៊ីលីតេ នៃការធ្លាក់បំណែកនៃស្ថានីយ៍អវកាសទម្ងន់ ៨,៥តោន ធ្លាក់ចុះចំរដ្ឋ Michigan មានកម្រិតទាបបំផុតក្តី ប៉ុន្តែវាក៏អាចបង្កគ្រោះថ្នាក់ដោយសារតែសំរាមអវកាសនេះអាចផ្ទុះនូវសារធាតុដ៏ពិសពុលហៅថា hydrazine ។
ខណៈពេលនោះការិយាល័យគ្រឿងយន្តអវកាសមានអ្នកបើកបររបស់ចិន (CMSEO) បែរជាលើកឡើងថា គ្មានអ្វីព្រួយបារម្ភពី Tiangong-1 កំពុងធ្លាក់ចុះនោះទេ -នេះបើតាម AFP។
ស្ថានីយ៍អវកាស Tiangong-1 ត្រូវបានបាញ់បង្ហោះលើតារាវិថីកាលពីឆ្នាំ ២០១១ ដែលពេលនោះត្រូវបានគេពណ៌នាប្រៀបដូចជានិមិត្តរូបនយោបាយពោរពេញដោយអំណាចរបស់ចិន” រួមចំណែកក្នុងមហិច្ឆតាចង់ឲ្យប្រទេសនេះក្លាយជា “មហាអំណាចអវកាស” ។
មិនបានប៉ុន្មានឆ្នាំផង នៅឆ្នាំ ២០១៦ ក្រុងប៉េកាំងបានសារភាពថា ពួកគេបាត់បង់សមត្ថភាពគ្រប់គ្រង Tiangong-1 ហើយវានឹងធ្លាក់ចុះមកលើផែនដីឆ្នាំ ២០១៦។
តាមការគណនារបស់អ្នកវិទ្យាសាស្ត្រនោះ បណ្តាផ្នែករបស់ស្ថានីយ៍អវកាសនេះនឹងត្រូវបានឆេះខ្លោចពេលឆ្លងកាត់ស្រទាប់បរិយាកាស ប៉ុន្តែវាអាចនៅមានបំណែកឆេះពុំអស់ទម្ងន់ប្រមាណ ១០០ គីឡូក្រាម នឹធ្លាក់ចុះមកលើដី មកទល់ពេលនេះគេនៅពុំទាន់កំណត់បានទីតាំងធ្លាក់របស់ Tiangong-1 ឡើយ ចំណែកប្រទេសចិនអះអាងថា ហានិភ័យបង្កឲ្យមានការស្លាប់និងរបួសគឺតិចតួចណាស់ ៕ សូយន