Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខូចចិត្ត​ព្រោះ​ស្នេហ៍ ​យុវជន​ម្នាក់ លោត​ចូល​រថយន្ត​គូស្នេហ៍​ចាស់​របស់​ខ្លួន រួច​ដុត​រថយន្ត​ស្លាប់​ទាំង​ពីរ​នាក់​ (Video inside)

spot_img

តាម​សាក្សី​ទាំងឡាយ​នៅ​កន្លែងកើតហេតុ​ឲ្យដឹង​ថា យុវជន​ខូចចិត្ត​ម្នាក់​នេះ​បាន​លោត​ចូលទៅ​ក្នុង​រថយន្ត​មិត្តស្រី​ចាស់​របស់​ខ្លួន កេះ​ដែកកេស​ធ្វើឲ្យ​អគ្គិភ័យ​ឆាបឆេះ​ស្លាប់​ទាំង​ពីរ​នាក់​ក្នុង​រថយន្ត ។​

​តាម​កាសែត Shanghaiist ហេតុការណ៍​នេះ​កើត​ឡើង​វេលា​ព្រឹក​ថ្ងៃ​ទី ២៨ កុម្ភៈ នៅ​ទីក្រុង Wuhu ខេត្ត​អាន​ហ៊ុយ ប្រទេស​ចិន ។ តាម​នោះ​អ្នក​ទាំង​ពីរ​ដើម​ឡើយ​ជា​សង្សារ​នឹង​គ្នា ហើយ​ទើប​បែកបាក់​មិនយូរប៉ុន្មាន​មុន​នោះ​។ ភាគី​បុរស​បាន​អង្វ​ករ​ឲ្យ​នារី​នោះ​ជួបជុំ​នឹង​គ្នា​ឡើងវិញ ប៉ុន្តែ​ត្រូវ​រង​ការបដិសេធ​ដាច់អហង្កា ។​

​ចុង​ក្រោយ​ចំណងទាក់ទង​ផ្អែមល្ហែម​នេះ​បាន​ត្រូវ​បញ្ចប់​យ៉ាង​អណោច​អ​ធម័​។​

​បណ្តា​សាក្សី​នៅ​កន្លែងកើតហេតុ​ប្រាប់ថា ដំបូង​ឡើយ​បុរស​នោះ​បាន​បើករថយន្ត​បំបុក​លើ​រថយន្ត​របស់​នារី​នោះ ដើម្បី​បង្ខំ​ឲ្យ​រថយន្ត​នារី​នោះ​ឈប់ ។ នារី​នោះ​បើកទ្វារ​បំរុង​រត់​ចេញពី​រថយន្ត ប៉ុន្តែ​សង្សារ​ចាស់​បាន​រុញឲ្យ​ចូល​ក្នុង​រថយន្ត​វិញ​បា​ន​ចាក់​សាំង​រួច​ដុត​តែម្តង​។​

​អតីត​គូស្នេហ៍​ទាំងពីរ​នេះ បាន​ស្លាប់ ។ ប៉ូលិស​ក៏​បាន​បញ្ជាក់ថា ហេតុការណ៍​ខាងលើ​ផ្តើមឡើង​ពី​រឿង​វិវាទ​មនោសញ្ចេតនា ហើយ​អ្នក​ទាំង​ពីរ​មុន​នោះ​បាន​ចែក​ផ្លូវ​គ្នា​១​រយៈ​មកហើយ​៕ ចន្ទ្រា​

spot_img
×