Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC អនុម័តគម្រោងវិនិយោគផលិតថាមពលអគ្គិសនីថ្មីពីរកន្លែងទៀត ក្នុងតម្លៃទុនសរុបជាង ១៣លានដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុញ្ញាតឲ្យធ្វើការវិនិយោគនៅកម្ពុជា លើគម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីថ្មីចំនួនពីរកន្លែងផ្សេងគ្នា ដែលមានតម្លៃទុនសរុបជាង ១៣លានដុល្លារ និងអានុភាពរួមគ្នាសរុបចំនួន ២៨មេហ្គាវ៉ាត់។

គម្រោងវិនិយោគទាំងពីរខាងលើនេះ រួមមាន៖ ក្រុមហ៊ុន SOMA ENERGY CO., LTD. គ្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៥មេហ្កាវ៉ាត់ ដែលមានទីតាំងស្ថិតនៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងទុនវិនិយោគប្រមាណ ៤,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៤នាក់។

គម្រោងវិនិយោគមួយទៀតគឺ ក្រុមហ៊ុន SCHNEITEC ALTERNATIVE CO., LTD. គ្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយប្រេងខ្មៅ អានុភាព ២៣មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦នាក់។

គួរបញ្ជាក់ថា គម្រោងខាងលើនេះ នឹងជួយបំពេញបន្ថែមនូវតម្រូវការអគ្គិសនីរបស់កម្ពុជា ដែលកំពុងតែមានការកើនឡើងជាលំដាប់ទៅតាមកំណើនសេដ្ឋកិច្ច និងប្រជាជនជារៀងរាលឆ្នាំ៕

×