ភាគហ៊ុនចំនួន៤ មានការធ្លាក់ចុះ ខណៈទំហំជួញដូរភាគហ៊ុនសរុបនៅថ្ងៃអង្គារម្សិលមិញនេះ បានកើនឡើងដល់ ៧៩២,៣៤ លានរៀល ។
ភាគហ៊ុន អេស៊ីលីដា (ABC) មានការធ្លាក់ចុះខ្ពស់ជាងគេចំនួន ១០០រៀល មកត្រឹម ១២.១០០រៀល ដែលជាថ្លៃទាបជាងគេចាប់តាំងពីពេល ចុះបញ្ជីមក បន្ទាប់មកមាន ហ្រ្កេនធ្វីន (GTI) ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAP) ដែលបានថយចុះ ២០រៀល ក្នុងមួយហ៊ុនដូចៗគ្នា មក ៤.៤០០រៀល ២.០៩០រៀល និង ១៣.៦៦០រៀល។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និងកំពង់ស្វយ័តក្រុងភ្នំពេញ និង ផេសថិក (PEPC) បានរក្សាថ្លៃថេរត្រឹម ៧.០៤០រៀល ១៤.៩៨០រៀល ៣.២៥០រៀល។ ការធ្លាក់ចុះនេះបាននាំឲ្យសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា ថយចុះ ០,៦០ភាគរយ មកត្រឹម ៥២១,១៩ពិន្ទុ ត្រឹមកម្រិតពិន្ទុទាបជាងគេបើគិតពីដើមឆ្នាំដល់ពេលនេះ៕
រក្សាសិទ្ធដោយ៖ CEN