Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូទីនបើកដំណើរការសាងសង់នាវាចម្បាំងថ្មីចំពេលស្ថានភាពតានតឹង

ប្រធានាធិបតីរូស្ស៊ី លោក ហ្លាឌីមៀរ ពូទីន បានចាប់ផ្តើមបើកដំណើរសាងសង់នាវាមុជទឹកនុយក្លែរអ៊ែរនិងនាវាចម្បាំងផ្សេងទៀត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើទំនើបកម្មយោធាដ៏ធំរបស់ខ្លួន ចំពេលមានភាពតានតឹងជាមួយប្រទេសលោកខាងលិច។

ថ្លែងក្នុងការសន្ទនាតាមវីដេអូខល លោកពូទីន បានដាក់បទបញ្ជាឱ្យសាងសង់នាវាមុជទឹកនុយក្លេអ៊ែរចំនួន ២ គ្រឿងបំពាក់ដោយមីស៊ីលផ្លោងអន្តរទ្វីប រួមជាមួយនាវាមុជទឹកដើរដោយប្រេងម៉ាស៊ូតចំនួន ២គ្រឿង និងកប៉ាល់ចំនួន ២ គ្រឿងទៀតនៅក្នុងតំបន់ Severodvinsk ផ្លូវ Petersburg និងផ្លូវ Komsomolsk-on-Amur ។

លោក ពូទីននិយាយថា៖ «យើងនឹងបន្តជំរុញសក្តានុពលលើផ្នែកនាវាជើងទឹករបស់រុស្ស៊ី ដូចជាអភិវឌ្ឍមូលដ្ឋានទ័ពនិងហេដ្ឋារចនាសម្ព័ន្ធរបស់យើង និងបំពាក់នាវាទាំងអស់ជាមួយអាវុធទំនើប ៗ។ លោកពូទីនបន្តថា រុស្ស៊ីដែលរឹងមាំនិងមានអធិបតេយ្យភាពគឺត្រូវការកងទ័ពជើងទឹកដែលមានថាមពលនិងមានតុល្យភាពល្អ»។

វិមានក្រឹមឡាំងបានធ្វើទំនើបកម្មយោធាជាអាទិភាពកំពូល ខណៈទំនាក់ទំនងជាមួយលោកខាងលិចបានធ្លាក់ចុះដល់កម្រិតទាបក្រោយសង្គ្រាមត្រជាក់ បន្ទាប់ពីការបញ្ចូលឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែនកាលពីឆ្នាំ ២០១៤ ។ ទីក្រុងម៉ូស្គូបានព្យាយាមបង្កើតឡើងវិញនូវវត្តមានកងទ័ពជើងទឹកជាទៀងទាត់នៅក្នុងផ្នែកខ្លះនៃពិភពលោកដែលសហភាពសូវៀតមានក្នុងសម័យសង្គ្រាមត្រជាក់កន្លងមក។

កងទ័ពជើងទឹករុស្ស៊ីមានវត្តមានសំខាន់រួចទៅហើយនៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេ ដោយមានមូលដ្ឋានកងទ័ពជើងទឹកនៅកំពង់ផែ Tartus ប្រទេសស៊ីរី។ រុស្ស៊ីបានពង្រីកនិងកែប្រែមូលដ្ឋានកំពង់ផែ Tartus ដែលជាកន្លែងតែមួយគត់ដែលរុស្ស៊ីបច្ចុប្បន្នមាននៅខាងក្រៅអតីតសហភាពសូវៀត។ លោកពូទីនបាននិយាយថា យើងនឹងបន្តបង្ហាញទង់ជាតិរុស្ស៊ីនៅតំបន់មហាសមុទ្រដែលមានយុទ្ធសាស្ត្រ។

ក្នុងពិធីកាលពីថ្ងៃចន្ទដែលមានការតាំងបង្ហាញនាវាថ្មី គឺជាផ្នែកមួយនៃពិព័ណ៌យោធាឆ្នាំ ២០២១ ដែលមានបំណងបង្ហាញពីកម្លាំងយោធានិងទាក់ទាញអតិថិជនបរទេសសម្រាប់ឧស្សាហកម្មអាវុធរបស់រុស្ស៊ី។ ក្នុងនោះ ការតាំងបង្ហាញ រយៈពេលមួយសប្តាហ៍ និងមានបំពាក់នូវ យន្តហោះ រថក្រោះ មីស៊ីលនិងអាវុធផ្សេងៗទៀត។

លោកពូទីនបាននិយាយថា៖«អាវុធជាច្រើនរបស់យើងមានសមត្ថភាពដែលមិនមានអ្នកណាឬប្រទេសណាមាននៅលើពិភពលោក ហើយអាវុធខ្លះនៅមិនមានអ្នកណាអាចប្រកួតប្រជែងសម្រាប់ពេលខាងមុខឡើយ» ។ ប្រភព៖ រ៉យទ័រ

×