សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានងើបឡើងវិញបន្តិចចំនួន ០,០៦ភាគរយ មកដល់ ៥២១,៥០ ពិន្ទុវិញនៅថ្ងៃពុធនេះ ជាមួយនឹងទំហំជួញដូរភាគហ៊ុន សរុបចំនួន ៥៤១,៤១លានរៀល។
ទំហំជួញដូរសរុបបានធ្លាក់ចុះ ៣២ភាគរយ បើប្រៀបធៀបកាលពីម្សិលមិញ ជាលទ្ធផលបានធ្លាក់ដល់កម្រិតតិចជាងគេ ៥៤ថ្ងៃនៃថ្ងៃជួញដូរចុងក្រោយ។
ភាគហ៊ុនចំនួនបីបានកើនឡើងបន្តិចបន្តួចចន្លោះពី ១០រៀល ទៅ៤០រៀលក្នុងមួយហ៊ុន ដោយ ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP)បានបិទនៅថ្លៃ ២.១០០រៀល និង ហ្ក្រនធ្វីន (GTI) នៅថ្លៃ ៤.៤២០រៀល ហើយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) បានកើនឡើងខ្ពស់ជាងគេដល់ ៧.០៨០រៀល។
ភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) គឺជាភាគហ៊ុនតែមួយគត់ដែឡមានថ្លៃធ្លាក់ចុះ ពោលគឺធ្លាក់ចំនួន ២០រៀល មកត្រឹម ១៤.៩៦០រៀលក្នុងមួយហ៊ុន។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) អេស៊ីលីដា (ABC) ផេសថិក (PEPC) បានរក្សាថ្លៃថេរដដែលនាថ្ងៃពុធនេះ៕