Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលឡាវបានអនុម័តកាលបរិច្ឆេទសម្រាប់បើកដំណើរការផ្លូវរថភ្លើងមកពីប្រទេសចិន

រដ្ឋាភិបាលប្រទេសឡាវបានអនុម័តថ្ងៃទី២ ខែធ្នូពោលគឺចុងឆ្នាំនេះ ជាថ្ងៃបើកសម្ពោធជាផ្លូវការនូវខ្សែរថភ្លើងដែលភ្ជាប់ពីប្រទេសឡាវជាមួយប្រទេសចិន។

បើតាមការរាយការណ៍របស់ការសែតវៀងច័ន្ទកាលថ្ងៃម្សិលមិញ ការសម្រេចចិត្តនេះធ្វើឡើងក្នុងជំនួបពិភាក្សារបស់គណៈរដ្ឋមន្ត្រីឡាវកាលពីថ្ងៃអង្គារ ដើម្បីប្រារព្វពិធីបុណ្យជាតិ។ ការរាយការណ៍ដដែលបន្ថែមថា ដំណើរការក្រៅផ្លូវការនឹងត្រូវធ្វើឡើងក្នុងខែតុលាខាងមុននេះ ខណៈឡាវក៏បានគ្រោងសាកល្បងប្រើប្រាស់រថភ្លើងនៅក្នុងខែសីហានេះដែរ។

យ៉ាងណាមិញ ផ្លូវដែកតភ្ជាប់ពីប្រទេសចិនមកប្រទេសឡាវនេះ គឺមានប្រវែង៤២០គីឡូម៉ែត្រពីទីក្រុងវៀងច័ន្ទរហូតដល់បន្ទាត់ព្រំដែនប្រទេសចិនដោយជាប់ជាមួយខេត្តលួង ណាមផា។ ក្នុងនោះ រថភ្លើងនឹងរត់ក្នុងល្បឿនជាអប្បបរមា១៦០គីឡូមែត្រក្នុងមួយម៉ោង។

សូមជម្រាបថា​ ផ្លូវរត់នេះក៏មានគម្រោងតភ្ជាប់ជាមួយផ្លូវរត់ភ្លើងក្នុងខេត្តណង ខៃ ប្រទេសថៃផងដែរ។ ជាក់ស្តែង ដំណាក់កាលដំបូងនៃការសាងសង់ពីទីក្រុងបាងកកទៅខេត្តភាគឦសាន្ត គឺនគររាជសីម៉ានៅតែកំពុងដំណើរការសាងសង់៕ ប្រភព៖ Bangkok Post

×