Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេស៊ីលីដា សេវាកម្មធនាគារស្វ័យប្រវត្តិ កាន់ តែជិតអតិថិជនជាបន្តបន្ទាប់

ភ្នំពេញ៖ ឥឡូវនេះ ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ចខ្មែរដ៏ធំមួយ និងចំណាស់ជាងគេនៅកម្ពុជា បានធ្វើខិតខំពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថលបម្រើដល់អតិថីជនរបស់ខ្លួននៅទូទាំងប្រទេស។ ទីតាំងសេវាកម្មធនាគារស្វ័យប្រវត្តិ ដែលបន្តពង្រីក ដាក់ឲ្យប្រើប្រាស់ពេលនេះ មានចំនួន ១៣ទីតាំង នឹងបញ្ជប់នៅបំណាច់ខែសីហានេះហើយ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ៖ « បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា កំពុងបំពាក់បំពាក់ម៉ាស៊ីនទំនើបៗ ប្រកបដោយបច្ចេកវិទ្យាដោយបង្កើតនូវភាពលេចធ្លោ និងទាន់សម័យសម្រាប់អតិថិជន, សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មរបស់យើង ដែលរួមមាន ម៉ាស៊ីនដាក់ប្រាក់-ដកប្រាក់, ម៉ាស៊ីនដកប្រាក់, ម៉ាស៊ីនបើកគណនី, ម៉ាស៊ីនបើកគណនីមានកាលកំណត់ និងម៉ាស៊ីនដាក់កាបូបប្រាក់សម្រាប់ដៃគូដែលមានការចរាចរក្រដាសប្រាក់ច្រើនប្រភេទទៀត  ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់អតិថិជនសម្រាប់ការប្រើប្រាស់សាច់ប្រាក់ទៅតាមតម្រូវការ បន្ថែមពីលើការប្រើប្រាស់តាម អេស៊ីលីដាម៉ូបាល ។

លោកស្រីនាយិកា បានបន្ថែមថា ៖ «អត្ថប្រយោជន៍ គឺការធានាបាននូវសេចក្តីត្រូវការរបស់អតិថិជន ក្នុងការប្រើប្រាស់សាច់ប្រាក់ទៅតាមពេលវេលា ដែលគាត់ត្រូវការ មិនថាពេលណា ឬកន្លែងណាទេ គឺងាកឃើញៗគ្រប់កន្លែង បើហួសមួយកន្លែង ដល់មួយកន្លែងទៀត ដោយមិនចាំបាច់ត្រឡប់ក្រោយឡើយ ។

លោកស្រី បានបន្ថែមទៀតថា ធនាគារ អេស៊ីលីដា មានគម្រោងដាក់បម្រើសេវាកម្មធនាគារ ស្វ័យប្រវត្តិរបៀបនេះចំនួន៥០ទីតាំងនៅទូទាំងប្រទេសជាបន្តបន្ទាប់។ នេះជាពេលវេលា ដែលយើងទាំងអស់គ្នា បំរើការនៅធនាគារ អេស៊ីលីដា មានមោទនភាពណាស់ ដែលមានឱកាសក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជន, សាធារណជន គ្រប់ជាតិសាសន៍ ប្រកបដោយកាយវាចារចិត្តស្មោះស្ម័គ្រ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់បំផុត ។

ទីតាំងសេវាកម្មធនាគារស្វ័យប្រវត្តិ របស់ធនាគារអេស៊ីលីដា ទាំង១៣ គឺ ១.BSS ផ្លូវកម្ពុជាក្រោម (ចន្លោះពីស្តុបដេអិន ដល់ផ្លូវមុនីវង្ស), ២.BSS ផ្លូវលេខ ២០០៤ (ចន្លោះពីស្តុប Nokia ដល់បុរីអរគីដេរ), ៣.BSS ផ្លូវកម្ពុជាក្រោម (ចន្លោះពីផ្លូវស្ពានអាកាស៧មករា ដល់ស្តុបសាលាសន្ធរម៉ុក), ៤.BSS ផ្លូវទេពផន (ចន្លោះពីកែងផ្សារដេប៉ូ ដល់សំណង់១២), ៥. BSS ផ្លូវលេខ ១៦៣ (ចន្លោះពីផ្សារទួលទំពូង ដល់រង្វង់មូលផ្សារដើមថ្កូវ), ៦.BSS ផ្លូវជាតិលេខ ២ (WB ចាក់អង្រែក្រោម), ៧.BSS ផ្លូវលេខ ២០១១ (ម្តុំផ្សារឈូកមាស), ៨.BSS ផ្លូវមុនីវង្ស (ពីស្តុបពេទ្យចិន ដល់ស្តុបបឹងត្របែក), ៩.BSS (GREEN COMMUNITY MALL), ១០.BSS (CAMKO), ១១. BSS វិថីស៊ីវត្ថា (ស្របផ្លូវ ២ធ្នូ), ១២. BSS ផ្លូវមាត់ទន្លេ (ចន្លោះពីផ្សាររាត្រី ដល់ស្តុបវត្តឧណ្ណាលោម), និង១៣.BSS ផ្លូវលេខ ៣១០ (ចន្លោះពីស្តុបអនុវិទ្យាល័យទួលស្លែង ដល់ផ្លូវមុនីវង្ស)។

គួរកត់សម្គាល់ថា ធនាគារ អេស៊ីលីដា មកដល់ពេលនេះ មានម៉ាស៊ីន អេធីអឹមសម្រាប់បំរើអតិថិជនទាំងយប់ថ្ងៃ ២៤/២៤ ចំនួន៧៩២ ម៉ាស៊ីនឆូតកាតចំនួន ៤,៣២១ម៉ាស៊ីន។  កាលពីដើមឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា បានធ្វើទំនើបកម្មនិងអភិវឌ្ឍ អេស៊ីលីដាម៉ូបាល របស់ខ្លួន កាន់តែទំនើប មានពហុមុខងារច្រើនសម្បូរបែប ដែលធ្វើឲ្យអតិថិជនកាន់តែទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន និងងាយស្រួលប្រើ  ដែលមកដល់ពេលនេះ អេបមួយនេះមានចំនួនអ្នកប្រើប្រាស់២លាននាក់ ៕

រក្សាសិទ្ធដោយ៖ CEN

×