Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកប្រកបរបរធាក់ស៊ីក្លូ៣០០នាក់ ទទួលប្រាក់ ខែជារៀងរាល់ខែ តាមប្រព័ន្ធផ្ញើរលុយ វីង

ភ្នំពេញ៖ អ្នកធាក់ស៊ីក្លូទាំងអស់ តែងទទួលបានការឧបត្ថម្ភពីមូលនិធិត្រីចក្រយាន្តកម្ពុជា ក្នុងមួយថ្ងៃទទួលបានទឹកប្រាក់ចំនួន ៧០០០រៀល ស្មើនឹង ២១ម៉ឺនរៀល ក្នុងមួយខែ។

បើតាមលោក ម៉េត មាសភក្តី ប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ចំពោះថវិកាដែលត្រូវបើកជូនដល់អ្នកប្រកបរបរធាក់ស៊ីក្លូទាំងអស់ បានរៀបចំដោយផ្ញើថវិកាទាំងនេះតាមប្រព័ន្ធផ្ញើរលុយ វីង ដើម្បីបង្កភាពងាយស្រួលឱ្យពួកគាត់ក្នុងការបើកថវិកាទាំងនេះទៅប្រើប្រាស់បានស្រួល ដោយក្នុងរយៈពេល ១០ថ្ងៃ ពួកគាត់អាចបើកបាន១ដង។

មូលនិធិត្រីចក្រយាន្តកម្ពុជា តែងតែបានជួយឧបត្ថម្ភ ជាម៉ាស អាល់កុល ជែល និងសម្ភារមួយចំនួនថែមទៀត ជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារទប់ស្កាត់ជំងឺកូវី-១៩។ អ្នកប្រកបរបរធាក់ស៊ីក្លូទាំង៣០០នាក់ ក៏ទទួលបានប័ណ្ណក្រីក្រ (ប ស ស) សម្រាប់ការព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានារបស់រដ្ឋដោយមិនអស់លុយផងដែរ។

លោក ម៉េត មាសភក្តី ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋបាលរាជធា​នីភ្នំពេញ និងក្រុមការងារ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានប្រគល់នូវផ្លែមៀន និងសម្ភារមួយចំនួនពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺកូវីដ-១៩ ដល់អ្នកប្រកបរបរធាក់ស៊ីក្លូចំនួន ៣០០នាក់ ដើម្បីយកទៅហូប និងប្រើប្រាស់ក្នុងការពារខ្លួនពីការរីករាលដាលជំងឺកូវីដ-១៩។  ​

លោក ម៉េត មាសភក្តី អ្នកប្រកបរបរធាក់ស៊ីក្លូទាំង ៣០០នាក់នេះ ក្នុងម្នាក់ៗទទួលបានផ្លែមៀនចំនួន ២គីឡូក្រាម មី១កេស ម៉ាសចំនួន ២ប្រអប់ និងអាកុល ឬជែល២ដប ដើម្បីយកទៅប្រើប្រាស់ និងការពារខ្លួនពីជំងឺកូវីដ-១៩។

សូមជម្រាបថា អ្នកប្រកបរបរធាក់ស៊ីក្លូទាំង៣០០នាក់ ពួកគាត់តែងតែទទួលបានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា និងឯកឧត្តម ឃួង ស្រេង ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយាន្តកម្ពុជា និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕

×