កងកម្លាំងអាមេរិកនៅទីក្រុងកាបុល បានកំពុងតបតទៅនឹងការវាយប្រហាររបស់រដ្ឋអ៊ីស្លាម ខណៈខ្លួនកំពុងស្រុកបញ្ចប់បេសកកម្មជម្លៀសទាហាននិងប្រជាជនអាមេរិកចេញពីប្រទេសអាហ្វហ្កានីស្ថាន។ នេះបើយោងតាម មន្រ្តីសហរដ្ឋអាមេរិក។ ស្របពេលដែលទាហានអាមេរិកជាច្រើន ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បត៍ម្សិលមិញនេះ ដោយការវាយប្រហារដោយការបន្ទុះគ្រាប់បែបអត្តឃាត ដោយចំនួនអ្នកស្លាប់កើនឡើងដល់ ១៣នាក់។
មន្រ្តីអាមេរិក បានប្រាប់រ៉យទ័រថា ចំនួនទាហានអាមេរិកដែលបានសម្លាប់ទំនងជាងកើនឡើងខ្ពស់បន្ថែមទៀត ខណៈពេលចំនួនជាច្រើននាក់ទៀតបានរងរបួស។
ការវាយប្រហារនេះគឺធ្វើឲ្យយោធាអាមេរិកស្លាប់ជាលើកដំបូងនៅអាហ្វហ្គានីស្ថានចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២០មក ហើយបង្ហាញពីហេតុការណ៍នៃការបាត់បង់ជីវីតច្រើនបំផុតរបស់ទាហានអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅក្នុងមួយទស្សវត្សនេះ។
យ៉ាងហោចណាស់ ករណីផ្ទុះពីដងត្រូវបានបង្កឡើងនូវហ្វូងមនុស្ស ដែលបានផ្ទុះឡើងនៅឯរបងអាកាសយានដ្ឋានអន្តរជាតិ ហាមិត កាហ្សៃ របស់ទីក្រុងកាបុល ប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមតាលីបង់បានកាន់កាប់អំណាចជាងពីសប្តាហ៍នៅខែសីហា មុនពេលដែលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដាក់ឳសានវាទពីការដកកងទ័ពអាមេរិក ចេញពីអាហ្វហ្គានីស្ថាននៅថ្ងៃទី៣១ ខែសីហាឆ្នាំ២០២១ បន្ទាប់ពីមានវត្តមានជាង២ទស្សវត្ស។
នៅក្នុងសេចក្តីថ្លែងការ រដ្ឋអ៊ីស្លាមនេះ បានអះអាងថា ទំនួលខុសត្រូវនេះ និងបាននិយាយថា អត្តឃាតដោយការបន្ទុះគ្រាប់បែកមួយក្នុងចំណោមករណីដូចគ្នាផ្សេងទៀត បានកំណត់ទិសដៅទៅលើ អ្នកបកប្រែនិងអ្នកសហការជាមួយទាហានអាមេរិក៕