Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកណ្តាល សម្របសម្រួលបញ្ចប់វិវាទការងារ ជូនបងប្អូនកម្មករ កម្មការរិនីនៅសិប្បកម្ម ហ៊ូ យ៉ាវ វ៉សស៊ីង អេន ដាយអីង ក្រោយពេលថៅកែសញ្ជាតិចិន បានរត់គេចខ្លួន និងមិនបានបើកផ្តល់ប្រាក់ឈ្នួល

spot_img

ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារពាក់ព័ន្ធចុះជួបសំណេះ សំណាលសួរសុខទុក្ខ និងសម្របសម្រួលបញ្ចប់វិវាទការងារ ជូនបងប្អូនកម្មករ កម្មការរិនីកំពុងបម្រើការងារនៅសិប្បកម្ម ហ៊ូ យ៉ាវ វ៉សស៊ីង អេន ដាយអីង ឯ.ក (FU YAO WASHING AND DYEING CO., LTD.) ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០២១។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា អាជ្ញាធរខេត្ត និងធ្វើការដោះស្រាយ សម្របសម្រួល ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ផលប្រយោជន៍របស់បងប្អូនកម្មករជាអទិភាព ហើយឯកឧត្តមក៏ស្នើឱ្យបងប្អូនកម្មករ ធ្វើការសហការជាមួយអាជ្ញាធរ ក្នុងការសម្របសម្រួល និងដោះស្រាយតាមនីតិវិធីនៃច្បាប់។

ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនកម្មករទាំងអស់ សូមមានការអត់ធ្មត់ និងត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការដោះស្រាយ ដើម្បីឈានទៅរកដំណោះស្រាយចប់ជាស្ថាពរ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

សូមជម្រាបផងដែរថា ៖ សិប្បកម្ម វ៉សស៊ីង អេន ដាយអ៊ុង ឯ.ក ជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ធ្វើសកម្មភាពអាជីវកម្មចម្បង លើសេវាបោកគក់សម្លៀកបំពាក់ ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានម្ចាស់ឈ្មោះ XU LANPING ភេទស្រី សញ្ជាតិ ចិន បានរត់គេចខ្លួន និងមិនបានបើកផ្តល់ប្រាក់ឈ្នួលប្រចាំខែកក្កដា ឆ្នាំ២០២១ ជូនកម្មករនិយោជិតទាំង៣១១នាក់ ឡើយ។
ឆ្លងតាមការប្រជុំពិភាក្សា សម្របសម្រួល ជាមួយលោក LU ZIJIAN សញ្ជាតិចិន ដែលជាអ្នកជួលទីតាំងឃ្លាំងដំបូងពីម្ចាស់ដី និងឃ្លាំងបានយល់ព្រមប្រគល់ប្រាក់ដុល្លារចំនួន ៣៩,៦០០ $ (សាមសិបប្រាំបួនពាន់ប្រាំមួយរយពាន់ដុល្លារអាមេរិកគត់) និងប្រាក់រៀលចំនួន ១៣,៧០០,០០០ (ដប់បីលានប្រាំពីររយពាន់) រៀល ដើម្បីបើកផ្ដល់ជូនទៅដល់កម្មករនិយោជិតចំនួន៣១១នាក់ ដើម្បីបញ្ចប់វិវាទ និងឈានទៅដល់ការបើកដំណើរអាជីវកម្មឡើងវិញ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូន ក្មួយៗ កម្មករ កម្មការរិនីទាំងអស់ សូមចូលរួមគោរពអនុវត្តវិធានការ អនាម័យឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីការឆ្លងរាលដាល ជំងឺកូវីដ-១៩ ជាពិសេសយ័ន្តដ៏ស័ក្តិសិទ្ធរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី គឺ ៣.ការពារ និង ៣.កុំ និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នានៅតាមទីតាំង ដែលដែលក្រុមការងារសុខាភិបាលខេត្ត បានរៀបចំនៅជិតបំផុត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×