ភ្នំពេញ៖ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា កាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០១៧ បានចេញសេចក្តីអំពាវនាវដល់សមាជិក សមាជិកា សិស្ស និស្សិត យុវជន ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងប្រទេសត្រៀមប្រើប្រាស់សិទ្ធិស្របច្បាប់ របស់ខ្លួនដើម្បីបាតុកម្ម អហិង្សាក្នុងករណីគណបក្សសង្គ្រោះជាតិត្រូវរំលាយ។
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានបញ្ជាក់ថា ស្មារតីនេះ ដើម្បីការពារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងទាមទារឲ្យរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាតុលាការ បញ្ឈប់ជាបន្ទាន់នូវការប៉ុនប៉ងណាមួយដើម្បីរំលាយ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជាហើយនឹងមានប្រជាពលរដ្ឋបោះឆ្នោតឲ្យជាង៣លាននាក់។
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា សង្ឃឹមថា សមាជិក សមាជិកា និស្សិត សិស្ស យុវជន ព្រះសង្ឃ និងប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិស្របច្បាប់ ដែលខ្លួនមានចូលរួមធ្វើបាតុកម្មអហិង្សា ដើម្បីការពារឆន្ទៈប្រជាពលរដ្ឋជាង៣លាននាក់ និងការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានគ្រប់ៗគ្នា៕ ដោយ៖ជាលី