Thursday, November 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីផ្សារភីហ្សានៅកម្ពុជា នៅតែអាចរកចំណូលបាន បើទោះបីជាស្ថិតក្នុងបរិបទកូវីដ១៩​ក៏ដោយ

ភ្នំពេញ៖ បើទោះបីជាស្ថិតក្នុងបរិបទកូវីដ១៩ក៏ដោយ ទីផ្សារភីហ្សានៅកម្ពុជា នៅតែអាចរកចំណូលបាន ព្រោះជាប្រភេទអាហារដែលពេញនិយម និងងាយស្រួលវេចខ្ចប់ក្នុងកាលៈទេសៈនេះ។ ជាក់ស្តែង ហាងភីហ្សា  Pizza Hut ដ៏ល្បីល្បាញលំដាប់អន្តរជាតិ  បានបើកអាជីវកម្មហាងដំបូងរបស់ខ្លួននៅកម្ពុជា ក្នុងខែសីហានេះ  ហើយ មានគម្រោង ពង្រីកខ្លួនរហូត ដល់ ៣០ ហាងក្នុងរយៈពេលបីឆ្នាំខាងមុខ។

យោងតាមការអង្កេត របស់ក្រុមហ៊ុនសាជីវកម្មម្ហូបអាហារ United Food Group (UFG) ដែលជាក្រុមហ៊ុនមេរបស់  ភោជនីយដ្ឋានផាក កាហ្វេ បានឱ្យដឹងថា ទីផ្សារភីហ្សានៅកម្ពុជា អាចរកចំណូលបានប្រមាណ ១០០ លានដុល្លារក្នុងមួយ ឆ្នាំកាលពីឆ្នាំ ២០១៩ ហើយបានកើនឡើងជាមធ្យម ១៥  ទៅ ២០ ភាគរយក្នុងមួយឆ្នាំដោយសារកំណើន សេដ្ឋកិច្ច និងការហូរចូលនៃការវិនិយោគបរទេស។

អ្នកជំនាញក្នុងវិស័យភោជនីយដ្ឋាន បានអះអាងថា ចំនួនយុវជនកម្ពុជា ដែលអាចរកចំណូលបានដោយខ្លួនឯង មានការកើនឡើងយ៉ាងឆាប់រហ័ស ហើយពួកគេចូលចិត្តផលិតផល ម៉ាកយីហោល្បីៗ ដើម្បីលើកកម្ពស់ការរស់នៅទំនើបរបស់ពួកគេ។ ហើយភីហ្សា គឺជាអាហារពេញនិយម សម្រាប់យុវវ័យ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ នៅប្រទេសកម្ពុជា មានក្រុមហ៊ុនភីហ្សាជាច្រើន កំពុងបើកដំណើរការ ដែលមាន ដូចជា៖ ក្រុមហ៊ុនភីហ្សា Pizza Companyដែលមានមូលដ្ឋាននៅប្រទេសថៃ ភីហ្សា Domino’s Pizza មកពី សហរដ្ឋអាមេរិក ហាងភីហ្សា Papa John’s Pizza មកពីអាមេរិក Yellow Cab Pizza មកពីហ្វីលីពីន និង Pezzo Pizza ដែលមានមូលដ្ឋាននៅសិង្ហបុរីជាដើម៕

×