Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងនាវាជើងទឹកកូរ៉េខាងត្បូង និងក្រុមនាវាចម្បាំងអង់គ្លេសនឹងចូលរួមសមយុទ្ធយោធារួមគ្នា

spot_img

កងនាវាជើងទឹកកូរ៉េខាងត្បូងនិងក្រុមនាវាចម្បាំងចក្រភពអង់គ្លេសនឹងធ្វើសមយុទ្ធយោធាសមុទ្ររួមគ្នា
ខណៈយោធាអាមេរិកដែលគ្រោងនឹងចូលរួមនោះនឹងមិនចូលរួមក្នុងសមយុទ្ធនេះឡើយ។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បួងលោក ប៊ូ ស៊ុងចាន់ បាននិយាយនៅសន្និសីទខ្លីថា៖ «កងនាវាចរកូរ៉េនិងក្រុមនាវាចម្បាំងផ្ទុកយន្តហោះចក្រភពអង់គ្លេស នឹងតែងតាំងមេបញ្ជាការហ្វឹកហ្វឺននីមួយៗឱ្យធ្វើសមយុទ្ធស្រាវជ្រាវនិងជួយសង្គ្រោះ និងសមយុទ្ធដឹកជញ្ជូនតាមសមុទ្រសម្រាប់គោលបំណងមនុស្សធម៌»។

អ្នកនាំពាក្យរូបនេះបាននិយាយថា៖ «កងទ័ពប្រទេសដទៃទៀតរួមទាំងសហរដ្ឋអាមេរិកផងត្រូវបានគេគ្រោងនឹងចូលរួមក្នុងសមយុទ្ធរួមគ្នាដែលជាផ្នែកមួយនៃកងនាវាផ្ទុកយន្តហោះ ប៉ុន្តែពួកគេនឹងមិនចូលរួមនៅពេលនេះទេ» ។

ស្ថានទូតចក្រភពអង់គ្លេសប្រចាំទីក្រុងសេអ៊ូលក៏បាននិយាយដែរថា៖«ក្រុមនាវាចម្បាំងដឹកយន្តហោះអង់គ្លេស (CSG21) ដែលមានការដឹកនាំដោយនាវាចម្បាំងរបស់មហាក្សត្រីអេលីសាបែដ នឹងចាប់ផ្តើមផ្លាស់ប្តូរតាមវិធីសាស្រ្តផ្សេងៗជាមួយកងទ័ពជើងទឹកកូរ៉េខាងត្បួងនៅក្នុងទឹកដីកូរ៉េ ទឹកចាប់ពីថ្ងៃនេះតទៅ»។

ស្ថានទូតចក្រភពអង់គ្លេសបាននិយាយថា៖«អំឡុងពេលសមយុទ្ធរួមគ្នា CSG21 ប្រទេសទាំងពីរនឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយកងទ័ពជើងទឹកកូរ៉េ ដើម្បីសាកល្បងអន្តរប្រតិបត្តិការនិងចែករំលែកការអនុវត្តល្អរវាងគ្នានិងគ្នា»។

«ជាមួយគ្នាផងដែរនោះ ភាគីទាំងពីរនឹងអញ្ជើញអ្នកតំណាងមកពីរដ្ឋាភិបាល និងឧស្សាហកម្មកូរ៉េដើម្បីមើលពីរបៀបដែលនាវាផ្ទុកយន្តហោះធ្វើការនៅលើសមុទ្រនិងពិភាក្សាអំពីផលប្រយោជន៍ទៅវិញទៅមកដូចជាកិច្ចសហប្រតិបត្តិការរវាងកូរ៉េនិងចក្រភពអង់គ្លេសលើផ្នែកសន្តិសុខសមុទ្រ និងស្ថិរភាពក្នុងតំបន់» ។

យោងតាមស្ថានទូតចក្រភពអង់គ្លេសចក្រភពអង់គ្លេស CSG21 មាននាវាចម្បាំង ៩ គ្រឿងយន្តហោះ ៣២ គ្រឿងនិងនាវាមុជទឹក ១ គ្រឿង។ក្នុងនោះ នាវិកជាង ៣.៧០០ នាក់ អាកាសយានិកនិងទាហានជើងទឹកមកពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងហូឡង់កំពុងស្ថិតនៅលើយន្តហោះ។

ព្រះមហាក្សត្រីយានីអេលីហ្សាបែដ គឺជានាវាផ្ទុកយន្តហោះជំនាន់ទី ៥ និងជានាវាចម្បាំងដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រចក្រភពអង់គ្លេសដែលមានសមត្ថភាពផ្ទុកចំណុះបាន ៦៥ពាន់តោន។ ម៉ាស៊ីនភ្លើងរបស់វាបង្កើតថាមពលស្មើនឹងរថភ្លើងល្បឿនលឿនចំនួន ៥០ដង។

នាវាចម្បាំងមហាក្សត្រីអេលីហ្សាបែត នឹងដឹកនាំនាវាចម្បាំងអង់គ្លេស ៦ គ្រឿង នាវាមុជទឹកអង់គ្លេស ១ គ្រឿង នាវាពិឃាតអាមេរិក ១ គ្រឿងនិងនាវាចម្បាំងហូឡង់ ១ គ្រឿង។ វាត្រូវបានបំពាក់ដោយយន្តហោះប្រយុទ្ធបំបាំងកាយ F-35B ដំណើរការដោយកងទ័ពអាកាសអង់គ្លេស កងនាវាចរចក្រភពអង់គ្លេសនិងកងម៉ារីនអាមេរិក៕ ប្រភព៖ Big News Network.com

spot_img
×