Thursday, September 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុនអេស៊ីលីដា (ABC) បន្តធ្លាក់ចុះមកត្រឹម ១១.៦៦០រៀលក្នុងមួយហ៊ុន

តម្លៃជួញដូរភាគហ៊ុនបានត្រឡប់មកនៅត្រឹម ៧០២,៤៦ លានរៀលនៅចុងខែសីហានេះ ហើយសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,៧៥ភាគរយផងដែរ​ មកត្រឹម៥០៨,៤៧ពិន្ទុ។

ភាគហ៊ុនចំនួន៤ មានការថយចុះ ដោយ អេស៊ីលីដា (ABC) បាននាំមុខជាមួយនឹងការធ្លាក់ចុះចំនួន ១២០រៀល ក្នុងមួយហ៊ុន មកត្រឹម ១១.៦៦០រៀល ដែលជាថ្លៃទាបជាងគេរបស់ភាគហ៊ុន អេស៊ីលីដា។​ភាគហ៊ុនបន្ទាប់គឺ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS)  ចំនួន ៨០រៀល មកត្រឹម ១៣.៦៤០រៀល។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និង កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP)បានថយចុះ២០រៀល ដូចគ្នាមក ៧.០៦០រៀល និង ១៤.៩៦០រៀលរៀងគ្នា។

ផ្ទុយមកវិញភាគហ៊ុនភាគហ៊ុន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) បានកើនឡើង​១០រៀល ដល់ ២.០៨០រៀល ហើយ​ហ្រ្កេនធ្វីន (GTI) វិញមានកំណើន ៦០រៀល ដល់ ៤.៤៨០រៀល។​ភាគហ៊ុន ផេសថិក (PEPC)  បានរក្សាថ្លៃថេរត្រឹមថ្លៃបិទកាលពីម្សិលមិញ។ គួរបញ្ជាក់ផងដែរថា តម្លៃជួញដូរសរុបនៅថ្ងៃអង្គារម្សិលមិញនេះ បានគ្របដណ្តប់ដោយវិនិយោគិនប្រភេទឯកត្តបុគ្គលដល់ ១០០ភាគរយ៕

spot_img
×