Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នាំចេញដំឡូងមីក្រៀម កើនឡើង ក្នុងបរិបទកូវីដ-១៩

ភ្នំពេញ៖ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២១នេះ ក្នុងបរិបទកូវីដ-១៩ ចំណិតដំឡូងមីក្រៀមរបស់កម្ពុជា បាននាំចេញ ចំនួន ១ ២៨៣ ៩០៣,១២តោន ក្នុងនោះបាននាំចេញទៅប្រទេសថៃមានចំនួន ៨៥២ ៨០០តោន ប្រទេសវៀតណាមចំនួន ៤១១ ៤៥១,៥៦តោន និងប្រទេសចិនចំនួន ១៩ ៦៥១,៥៦តោន (កើនឡើងចំនួន ១២,១៧%) បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។

ដោយឡែក ការនាំចេញដំឡូងមីស្រស់ ថយចុះចំនួន -៤,៦៦% គឺមានចំនួន ៤៦៩ ៣០០តោន ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៣៥៥ ៥៥០តោន និងប្រទេសថៃចំនួន ១១៣ ៧៥០តោន។

ជាមួយគ្នានេះ ការនាំចេញ ម្សៅដំឡូងមី មានចំនួន ១៨ ៧០១,០៤តោន (កើនឡើងចំនួន ៦,៣៦%) ក្នុងនោះ នាំចេញទៅប្រទេសចិនមានចំនួន ១៦ ៣៥៨,៦០តោន ប្រទេសថៃមានចំនួន ១ ៣៧៥,៨០តោន ប្រទេសអ៊ីតាលីមានចំនួន ៥០៨,៦៤តោន សហរដ្ឋអាមេរិក មានចំនួន ១៧០តោន ប្រទេសហូឡង់មានចំនួន ១៥២តោន និងប្រទេសប៊ែលហ្ស៉ិកមានចំនួន ១៣៦តោន៕

spot_img
×