Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតត្រឹមត្រីមាសទី២ឆ្នាំ២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)រកចំណូលបាន ៧៧.១៨១.៣៩៥ ពាន់រៀល

គិតត្រឹមដំណាច់ការិយបរិច្ឆេទថ្ងៃទី ៣០ខែមិថុនា ឆ្នាំ ២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានទទួលចំណូលសរុប ៧៧.១៨១.៣៩៥ ពាន់រៀល និងប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ ២២.៤៩៣.៧៣៦ពាន់រៀល ដែលមានទឹកប្រាក់កើនឡើងចំនួន ២,៥៧ភាគរយ។

របាយការណ៍ដែល ចេញផ្សាយដោយផ្សារមូលបត្រកម្ពុជា បានឲ្យដឹងថា ចំណូលរបស់ រ.ទ.ស.ភ កើនឡើងដោយសារចំណូលផ្សេងៗ បានកើនឡើងចំនួន ៣.១៩៩.៤៣៧.០០០រៀល ស្នើនឹង ១២៨,៥២ភាគរយ។

នៅក្នុងត្រីមាសទី២នេះ  រ.ទ.ស.ភ ផលិតបាន ៥៦.៣៩៤.៥១៨ម៉ែត្រគូប។ រ.ទ.ស.ភក៏បានដាក់បំពង់មេនាំទឹក និងបណ្តាញចែកចាយទឹកស្អាតប្រវែង ៣៧.៤១៣,២០ម៉ែត្រ និងបានតបណ្តាញទឹកស្អាតជូនអតិថិជនចំនួន ២.៦៣៥បណ្តាញ ក្នុងនោះអតិថិជនចំណូល ទាប មានចំនួន ៨៦បណ្តាញ ដែលរ.ទ.ស.ភ តែងតែយកចិត្តទុកដាក់ជាទៀងទាត់។

ចំណែកអត្រាទឹកបាត់បង់នៅក្នុងត្រីមាសទី២នេះ មានចំនួន ១១,៤២ភាគរយ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យរ.ទ.ស.ភពិបាកក្នុងការចែកវិក្កយបត្រ និងលេចធ្លាយបំពង់ដែលបណ្តាលមកពីមានការអភិវឌ្ឍ និងជុសជុលពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ច្រើន។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ វិនិយោគកសាងពង្រីកដំណើរការ និងជុសជុលថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។

រ.ទ.ស.ភ ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្មសេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅនឹងតម្រុវការសម្រាប់ជីវភាពរស់នៅអាជីវកម្ម សេវាកម្ម និងឧស្សាហកម្ម។ ធ្វើអាជីវកម្ម សេវាកម្ម និង ការងារផ្សេងៗទៀត ដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុងឬក្រៅប្រទេសតាមការសម្រេចរបស់ ក្រុមប្រឹក្សាភិបាលនិងដោយអនុលោកតាមច្បាប់៕

spot_img
×