គូសេ្នហ៍ជាជនបរទេស១គូ ត្រូវបានប៉ូលីសចរាចរណ៍នៅក្នុងប្រទេសហ្វីលីពីន ចាប់ឃាត់ខ្លួនក្នុងករណីពួកគេបើកបរម៉ូតូ ដោយពុំពាក់មួកសុវត្ថិភាព ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យប៉ូលីសហួសចិត្តបំផុតនោះ ត្រង់ថាខាងស្រីគ្រាន់តែស្លៀកខោស្ទីបប៉ុណ្ណោះ ។
យ៉ាងណាមិញ បណ្តារូបភាពដែលបង្ហាញឲ្យឃើញប៉ូលីសចាប់ឃាត់ខ្លួនគូសេ្នហ៍បរទេសនេះ ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Dave Chales Responte បានទទួលប្រតិកម្មចម្រុះ ពីអ្នកលេងអ៊ីនធើរណេត ជាពិសេសពីសំណាក់ជនជាតិហ្វីលីពីនដែលមានគំនិតអភិរក្សភាពថ្លៃថ្នូរតែម្តង ។
គូស្នេហ៍នេះមិនគ្រាន់តែបំពានច្បាប់ចរាចរណ៍ ដោយពុំពាក់មួកសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេក៏ត្រូវចាប់ឃាត់ខ្លួន ព្រោះតែទង្វើស្លៀកពាក់បែបនេះរបស់ពួកគេ ដែលពុំអាចទទួលយកបាននៅកន្លែងសាធារណៈ ។
ទោះបីជាពួកគេទាំងពីរបានសហការជាមួយអាជ្ញាធរយ៉ាងណាក៏ដោយ ប៉ុន្តែ អ្នកប្រើប្រាស់អ៊ីនធើរណេតដែលបានឃើញពីទិដ្ឋភាពនេះ នៅតែរិះគន់ពួកគេ ហើយព្រមានភ្ញៀវទេសចរដទៃទៀត ឲ្យចេះគោរពហ្វីលីពីន និងក៏ត្រូវចៀសវាងអាកប្បកិរិយាបែបនេះដែរ ។
ទោះយ៉ាងណា ក្រោយពេលឃាត់ខ្លួន ស្ត្រីជាគូស្នេហ៍បុរសបរទេសនេះ ត្រូវបានគេគ្របបិទបាំងផ្នែកល្វែងក្រោមឲ្យផងដែរ ៕ ចន្ទី