យោងតាម លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញម្រេចចំនួន ២៤.៨៤៧ តោនទៅកាន់ទីផ្សារបរទេសក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ។
លោកបានបន្ថែមថា តួលេខនេះបានកើនឡើងយ៉ាងខ្លាំង ៥៥១ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសវៀតណាមតែមួយគត់ ដែលបានបញ្ជាទិញម្រេចចំនួន ២៤.៤៧៦ តោន ដែលធ្វើឱ្យប្រទេសនេះក្លាយជាទីផ្សារធំបំផុតសម្រាប់ម្រេចកម្ពុជា។
ទីផ្សារផ្សេងទៀតគឺអាល្លឺម៉ង់ ឥណ្ឌា បារាំង បែលហ្ស៊ិក តៃវ៉ាន់ ចិន ប៉ូឡូញ សាធារណរដ្ឋឆែក ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី សិង្ហបុរី អាមេរិក ស៊ុយអែត អង់គ្លេស អូស្ត្រាលី ស្វ៊ីស កាណាដា កាហ្សាក់ស្ថាន និងអេមីរ៉ាតអារ៉ាប់រួម ។
ម្រេចត្រូវបានដាំដុះនៅតំបន់ជាច្រើនក្នុងប្រទេសកម្ពុជា រួមមានខេត្តកំពង់ចាមត្បូងឃ្មុំ កំពតនិងខេត្តកែប។ ម្រេចកំពតត្រូវបានគេស្គាល់ច្រើនជាមួយតម្លៃខ្ពស់។ វាត្រូវបានទទួលស្គាល់ផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ពីសហភាពអឺរ៉ុបក្នុងឆ្នាំ ២០១៦ និងពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ ២០១០៕