Monday, March 27, 2023

ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) កើនឡើង ២០រៀល ដល់ ២.០៩០រៀលនៅថ្ងៃម្សិលមិញ

spot_img

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានងើបឡើងវិញនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដោយបានកើនឡើង ០,៦៧ភាគរយ មកដល់ ៥០៦,២៦ពិន្ទុ។ ទន្ទឹមនឹងសន្ទស្សន៍នេះដែរ ភាគហ៊ុនអេស៊ីលីដា (ABC) ក៏បានងើបឡើងវិញ ១២០រៀល មកបិទនៅថ្លៃ ១១.៦០០រៀល។ ចំណែក ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) វិញកើនឡើង ២០រៀល ដល់ ២.០៩០រៀល។

តម្លៃជួញដូរសរុបរបស់ភាគហ៊ុននេះបានធ្លាក់ចុះមកត្រឹមកម្រិតតិចជាងគេ ១៤០ថ្ងៃ នៃថ្ងៃជួញដូរចុងក្រោយជាមួយនឹងតម្លៃជួញដូរ ៦.០៥៦.១៥០រៀល។ យ៉ាងណាមិញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និង ភាគហ៊ុន ផេសថិក (PEPC) បានធ្លាក់ចុះ២០រៀល និង ១០រៀលរៀងគ្នា មកត្រឹម ៧.០០០ រៀល និង ៣.១៩០រៀល។

ហ្ក្រេនធ្វីន (GTI)និង ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និងភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ(PAS) បានរក្សាថ្លៃថេរដដែល។ តម្លៃជួញដូរភាគហ៊ុនសរុបមានចំនួន ៨១១,១១លានរៀល។ គួរបញ្ជាក់ផងដែរថា វិនិយោគិនឯកត្តបុគ្គលបានរួមចំណែកនៅក្នុងទីផ្សាររហូតដល់ ១០០ភាគរយ ចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះ៕

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២