Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូងធ្វើការវាយតម្លៃឡើងវិញនូវកំណើនសេដ្ឋកិច្ចត្រឹម ០,៨ភាគរយក្នុងត្រីមាសទី២

ធនាគារកណ្តាលកូរ៉េខាងត្បូង បានបង្ហាញទិន្នន័យកាលពីថ្ងៃព្រហស្បតិ៍ថា ផលិតផលក្នុងស្រុកសរុបឬហៅថា (GDP) របស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានវាយតម្លៃពីសន្ទុះនៃការងើបឡើងវិញក្នុងត្រីមាសទី២ ដោយសារតែការងើបឡើងវិញនៃការចំណាយលើការប្រើប្រាស់ជាលក្ខណៈឯកជន។

យោងតាមធនាគារកណ្តាលកូរ៉េ (BOK)បានឱ្យដឹងថា តួលេខដែលបានកែសម្រួលសម្រាប់ផលិតផលក្នុងស្រុកសរុប និងត្រូវបានកែប្រែអតិផរណាផងដែរ បានកើនឡើង ០,៨ ភាគរយនៅក្នុងត្រីមាសទី២ចាប់ពីខែមេសា-មិថុនាបើប្រៀបធៀបទៅនឹងបីខែមុន។

ផលិតផលក្នុងស្រុកសរុបបានកើនឡើងពីកំណើន ០.៧ ភាគរយដែលបានប្រកាសកាលថ្ងៃទី ២៧ ខែកក្កដា។ នៅក្នុងត្រីមាសខែមករា-មីនា ផលិតផលក្នុងស្រុកសរុបពិតប្រាកដបានកើនឡើង ១,៧ ភាគរយជារៀងរាល់ត្រីមាស។

ផលិតផលសរុបក្នុងស្រុក របស់កូរ៉េ បាធ្លាក់ចុះចំនួន១​,​ ៣ភាគរយ និង ៣,២ភាគរយក្នុងត្រីមាសទី១ និងទី២កាលពីឆ្នាំមុន ចំពេលដែលសេដ្ឋកិច្ចបានធ្លាក់ចុះដោយសារការរីករាលដាលជំងឺកូវីដ១៩។ ក៏ប៉ុន្តែវាបានងើបឡើងវិញក្នុងរង្វង់២.២ភាគរយ និង១.១ភាគរយ ក្នុងត្រីមាសទី៣ និងត្រីមាសទី៤ឆ្នាំ២០២០។

ការចំណាយជាលក្ខណៈបុគ្គល បានកើនឡើង ៣៦ភាគរយក្នុងត្រីមាសទី២ឆ្នាំ ២០២១ បើធៀបជាមួយត្រីមាសមុន ដែលនេះជាការស្ទុះកើនឡើងក្នុងល្បឿនមួយក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះចាប់តាំងពីត្រីមាសទី២ឆ្នាំ២០០៩។​

ចំនួននេះត្រូវបានកែប្រែឡើងវិញពីអត្រាកំណើនបឋម ៣.៥ ភាគរយ ហើយនៅក្នុងត្រីមាសទីមួយ ការចំណាយលើការប្រើប្រាស់ជាលក្ខណៈឯកជន បានកើនឡើង ១,២ ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសមុន។ជាក់ស្តែង នៅត្រីមាសទី ២ ការផ្ទុះឡើងនៃជំងឺកូវីដ ១៩បានថមថយខ្លះ រដ្ឋាភិបាលបានបន្ធូរបន្ថយច្បាប់រក្សាគម្លាតសង្គមនិងបង្កើនការចំណាយរបស់អ្នកប្រើប្រាស់។

ទោះយ៉ាងណាជំងឺរាតត្បាតនេះបានកើតឡើងវិញនៅខែកក្កដា ហើយក៏បានបង្ហាញពីការសន្ទុះឡើងនៃផលិតផលក្នុងស្រុកសរុបទាបជាងការរំពឹងទុកសម្រាប់ត្រីមាសទី ៣ ។ ក្នុងនោះ តួលេខដែលបានកែសម្រួលសម្រាប់ការចំណាយសារពើពន្ធ និងការវិនិយោគលើបរិក្ខារបានកើនឡើង ៣,៩ ភាគរយនិង ១,១ ភាគរយរៀងៗខ្លួនក្នុងត្រីមាសទី ២ ។

ជាក់ស្តែង ការនាំចេញដែលមានចំនួនប្រហែលពាក់កណ្តាលនៃសេដ្ឋកិច្ចបានធ្លាក់ចុះ ២,០ ភាគរយនៅក្នុងត្រីមាសទី ២ បន្ទាប់ពីកើនឡើង ២,០ ភាគរយនៅក្នុងត្រីមាសទី ១ ហើយការនាំចូលកើនឡើង ២,៨ ភាគរយនៅត្រីមាសទី ២៕

×