Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រើ​ដាវ​កាប់សម្លាប់​មនុស្ស​កណ្តាល​ផ្លូវ មាន​មនុស្ស​ច្រើន​កុះករ តែ​គ្មាន​អ្នក​ណា​អើពើ​ឡើយ ក្រៅ​ពី​បុរស​ជា​ប្តី​

spot_img

អ្នកទស្សនា​រូបភាព​ទាំងនោះ​ពិតជា​ផ្ទុះ​កំហឹង​ដោយហេតុ​ថា ស្ត្រី​ម្នាក់​រង​ការកាប់​ដេក​ក្នុង​ថ្លុកឈាម​ក្រៅ​ពី​ប្តី​ចេញ​គឺ​ពុំ​មាន​នរណា​ម្នាក់​ចូល​មក​ជិត​ឡើយ​។​

​នេះ​គឺជា​រឿងរ៉ាវ​កើតឡើង​នៅ​ក្រុង​ទី​ប៉េកាំង ប្រទេស​ចិន តាម​ដង​វិថី​នា​តំបន់​ផ្សារ​ទំនើប​មួយ ។ ជនរងគ្រោះ​ឈ្មោះ Gu Wenqing អាយុ ២៨​ឆ្នាំ សញ្ជាតិ​ចិន នាង​ទើប​រៀបការ​ជាមួយ​បុរស​សញ្ជាតិ​បារាំង​ម្នាក់ ។ ពិត​ជា​គួរឲ្យ​អាណិត គ្រា​ដែល​អ្នក​ទាំង​ពីរ​បាន​ព្រាត់ប្រាស់​គ្នា​ក្នុង​ពេល​មួយ​យ៉ាងខ្លី គ្រា​ដែល​បុរស​ឈ្មោះ Gao បាន​ប្រើ​ដាវ​កាប់​គ្មាន​អាណិត​ទៅលើ​នាង Gu ក្នុងពេល​ដែល​ប្តី​ប្រពន្ធ ២​នាក់​នេះ កំពុង​ដើរ​សំដៅ​ឆ្ពោះទៅ​កាន់​ទីផ្សារ​ទំនើប​ដើម្បី​ទិញ​របស់​របរ​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយថា ហេតុការណ៍​នេះ​កើតឡើង​លឿន​ពេក ធ្វើឲ្យ​គ្មាន​នរណា​ម្នាក់​ប្រតិកម្ម​ទា​ន់​។ ស្ត្រី​រូប​នោះ​រងរបួស​ធ្ងន់ ក្នុង​ថ្លុកឈាម ក្នុងពេលដែល​ប្តី​របស់​នាង​ក៏​រង​បួស​ដែរ តែ​នៅ​ប្រឹងប្រែង​ឱប​ប្រពន្ធ ហើយ​សុំ​ជំនួយ​អ្នក​នៅ​ជុំវិញ​ចោមរោម​មើល យ៉ាងណា​ក្តី​មាន​មនុស្ស​ពីរ​បី​នាក់​ប៉ុណ្ណោះ​យក​ទូរស័ព្ទ​ហៅ​ឡាន​សង្គ្រោះ ខណៈ​ពេល​អ្នក​ដទៃ​ទៀត​បាន​ត្រឹម​ឈរ​ចង្អុល​ជជែក​គ្នា​បែប​ពពុះមាត់​។​

​ព្រោះ​តែ​ស្នាម​របួស​ធ្ងន់​ពេក​ព្រោះ​ការសង្គ្រោះ​មាន​ការយឺតយ៉ាវ Gu បាន​ស្លាប់​មិន​យូរ​ប៉ុន្មាន​ក្រោយមក ដោយ​ខ្សោះ​ឈាម ។ ចំណែក​ឃាតករ​ត្រកូល Gao បាន​បន្ត​កាន់​ដាវ ប៉ង​កាប់​លើ​អ្នក​ដទៃ ប៉ុន្តែ​ប៉ូលិស​បាន​ទប់ស្កាត់ នឹង​ចាប់​វា​ទាន់ពេល​។ មាន​ព័ត៌មាន​ច្រើន ខ្លះ​ថា Gao សង្សារ​ចាស់​របស់ Gu ប៉ុន្តែ​បាន​បែកបាក់​គ្នា រួច​មិនយូរប៉ុន្មាន​ក្រោយមក Gu ក៏រ​ក​បាន​សង្សារ​ថ្មី រៀបការ​ជាមួយ​គឺ​បុរស​ជនជាតិ​បារាំង​នោះ​ឯង ហេតុនេះ​ជា​មូល​អាច​នាំឲ្យ​មាន​សោកនាដកម្ម​ខាងលើ ។ ព័ត៌មាន​ខ្លះ​ទៀត​និយាយថា ឃាតករ​រូបនេះ​គឺជា​មនុស្ស​មាន​បញ្ហា​សរសៃប្រសាទ Gu គ្រាន់តែ​ជា​ជម្រើស​ចៃដន្យ​នៃ​ឃាតករ​ប៉ុណ្ណោះ ពេល​នេះ​ឃាតករ​ត្រូវបាន​ប៉ូលិស​ឃុំឃាំង ដើម្បី​ស៊ើបអង្កេត។

​នៅ​ប្រទេស​ណា​ក៏​ដោយ​ការសម្លាប់​មនុស្ស​បែប​ព្រៃផ្សៃ​តែងតែ​ជា​រឿងរ៉ាវ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ប្រជាជន​។ តែ​នៅ​ប្រទេស​ចិន ប្រការ​ដែល​គេ​ខ្លាច​ជាង​រឿង​នេះ​ទៅទៀត​នោះ គឺ​ការ “​អត់​ចិត្ត​” របស់​អ្នក​ទាំងឡាយ​ដែល​មាន​វត្តមាន​ពេល​កើតមាន​ហេតុការណ៍​ទាំងនោះ ។ ពលរដ្ឋ​ចិន​ខ្លះ​និយាយថា ប្រសិនបើ​ពេល​កើតមាន​ហេតុការណ៍​បែបនេះ ហើយ​មនុស្ស​ដែល​នៅក្បែរ​នោះ​មាន​ចិត្ត​វិញ ចំនួន​មនុស្ស​ស្លាប់​ប្រហែលជា​មិន​ច្រើន​ប៉ុន្មាន​ទេ ។ រឿងរ៉ាវ​ខាងលើ​គឺជា​ឧទាហរណ៍​មួយ​ស្រាប់ ៕

spot_img
×