Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ព្រឺត! ក្រោយចេញពីពន្ធធនាគារ អេដវីន រត់ទៅបួសជាព្រះសង្ឃ​

spot_img

ដូចដែលគ្រប់គ្នាសុទ្ធតែបានដឹងហើយថា តារាសម្តែងប្រុស យិត មាសឧស្សាហ៍ ហៅ អេដវីន បានត្រូវជាប់ពន្ធនាគារកាលពី២ខែមុន ដោយសារបានប្រព្រឹត្តអំពើហិង្សាបង្ករបួសស្នាមយ៉ាងដំណំ ទៅលើអតីតគូស្នេហ៍អ្នកនាង សុទ្ធ បញ្ចការ ដែលបានក្លាយជាប្រធានក្តៅគគុក និងផ្ទុះការវែកញែកផ្អើលពេញបណ្តាញសង្គមតែម្តង។

ប៉ុន្តែ អ្វីដែលគួរឲ្យស្រណោះជាខ្លាំងនោះ គឺកាលពីប៉ុន្មានសប្តាហ៍មុននេះ អ្នកម្តាយ អេដវីន បានទទួលមរណភាពដោយសារជំងឺមហារីកដំណាក់កាលចុងក្រោយ ខណៈកូនប្រុស អេដវីន ដែលត្រូវបានដឹងថា ជាកូនស្រលាញ់អ្នកម៉ាក់ខ្លាំងនោះ មិនបានចូលរួមជូនដំណើរលើកចុងក្រោយ របស់អ្នកមានគុណបានឡើយ។

ដោយឡែក នៅក្នុងខណៈពេលនេះ តារាសម្តែងលោក អេដវីន ត្រូវបានដោះលែងឲ្យមានសេរីភាពនៅក្រៅឃុំវិញហើយៗ បន្ទាប់ចេញពីពន្ធនាគារ តារាសម្តែងរូបនេះ ក៏បានរត់ទៅបួសនៅក្នុងវត្តមួយកន្លែង ដោយមិនដឹងថា បួសព្រោះស្នេហ៍ ឬ ដើម្បីសងគុណដល់អ្នកម្តាយរបស់គាត់ដែលបានលាចាកលោកទៅហើយនោះទេ។

តែយ៉ាងណាមិញ គេនៅមិនទាន់ដឹងនៅឡើយទេថា តើអតីតតារាសម្តែងរូបនេះ នឹងបន្តការងារសិល្បៈឡើងវិញ ឬក៏យ៉ាងណានោះទេ ក្រោយពេលដែលលាចាកសិក្ខាបទមកវិញ ខណៈដែលទស្សនិកជនជាច្រើននៅតែសម្តែងសោកស្តាយចំពោះកំហុសជ្រុលជ្រួសរបស់គាត់ ដែលនាំឲ្យមានរឿងរ៉ាវការខកខានចូលរួមសម្តែង។ តែយ៉ាងបែបនេះក្តី អ្នកគាំទ្រជាច្រើន រំពឹងថានឹងមានផលិតករផ្តល់ឱកាសសម្រាប់អតីតតារាសម្តែងរូបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×