Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​លោក ឡាយ វណ្ណៈ ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ​

spot_img

​​ភ្នំពេញ​ ៖ ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​លើ​ស្ត្រី​ឈ្មោះ ចេវ សុ​វឌ្ឍនា​​ សមត្ថកិច្ច​នគរបាល​នៃ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជូន​លោក ឡាយ វណ្ណៈ ទៅដល់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​២និង៣០​នាទី​រសៀល​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៨​នេះ​។​

​ចំណែក​ជនសង្ស័យ​៥​នាក់​ទៀត ពាក់ព័ន្ធ​ឃាតកម្ម​ដ៏​អាថ៌កំបាំង​លើ​ស្ត្រី​ឈ្មោះ ចេវ សុ​វឌ្ឍនា នៅ រសៀល​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៨​នេះ ត្រូវ​បាន​បន្ត​ការសាកសួរ នៅ​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​មន្ត្រី​តុលាការ​ថ្លែងថា ព្រះរាជអាជ្ញារង សៀង សុខ អាច​សម្រេច​ចោទប្រកាន់ ក្រុម​ជនសង្ស័យ​ទាំងអស់ នៅ​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៨​នេះ​។​

​លោក ឡាយ វណ្ណៈ ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ឃាត់ខ្លួន​ក្នុង​ទឹកដី​ខេត្ត​តាកែវ ក្រោយ​ពិធី​បញ្ចប់​តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តតាកែវ តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​លោក សៀង សុខ​។​

​ជនសង្ស័យ​ទាំង​៦​នាក់​នោះ រួមមាន​៖ លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ​, លោក ឡាយ ណា​រិទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ​, ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ប្តី​ឈ្មោះ ជឹម វុ​ធ ជា​អ្នកបំរើ​នៅ​ផ្ទះ​នាង ចេវ សុ​វឌ្ឍនា​, ឈ្មោះ មេន សម័យ អ្នក​បើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើក​ឡាន​ឲ្យ​លោក ឡាយ ណា​រិទ្ធ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​សួរនាំ និង​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ឃាតកម្ម សម្លាប់​ស្ត្រី​ស្រស់​សោភា​ម្នាក់ ឈ្មោះ ចេវ សុ​វឌ្ឍនា អាយុ​៣៦​ឆ្នាំ កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×