Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅក្នុង​ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​ប្រមាណ ១៨៤. ២៩៤ នាក់ បាន​មក​ទទួល​សេវា​សុខភាពរ​ដ្ឋ​នៅតា​មមន្ទីរពេទ្យបង្អែ​ក​ខេត្ត និង​មណ្ឌល​សុខភាព​

spot_img

​​​រតនគិរី ​៖​ យោងតាម​របាយការណ៍​របស់​លោក​វេជ្ជបណ្ឌិត អ៊ុង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឲ្យដឹងថា នៅក្នុង​ឆ្នាំ​២០១៧ កន្លងមកនេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ ១៨៤. ២៩៤ នាក់ បាន​មក​ទទួល​សេវា​សុខភាព​ពី​សេវា​សុខាភិបាល​របស់​រដ្ឋ​នៅ​តាម​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​មណ្ឌល​សុខភាព​នានា​ទូទាំង​ខេត្ត ។​

​លោក​បន្តថា មន្ត្រី​សុខាភិបាល​បាន​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការងារ​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ និង​ការងារ​ប្រយុទ្ធ​នឹង​ជម្ងឺឆ្លង​ផ្សេងៗ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅលើ​មាគ៌ា​វឌ្ឍនភាព ជាក់ស្តែង​ការប្រយុទ្ធប្រឆាំង​ជម្អឺគ្រុនចាញ់​ក្នុង​ឆ្នាំ​២០១៧ មាន​អត្រា​ស្លាប់​០% ដែល​វឌ្ឍនភាព​នេះ​នឹង​បន្ត​ឈានទៅ​សំរេច​គោលដៅ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​លុប​បំផាត់​ជម្ងឺ​គ្រុនចាញ់​នៅ​ឆ្នាំ​២០២៥ ។​

​នា​ព្រឹក ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១៨ លោក ស៊ឹម សន​ឡៃ សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​លោក គិត ទ្រី អភិបាលខេត្ត​ស្តីទី បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី ដែល​ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​សាលប្រជុំ​មន្ទីរ​សុខាភិបាល​ខេត្ត ។​

​អភិបាលខេត្ត​ស្តីទី លោក គិត ទ្រី និង​លោក ស៊ឹម សន​ឡៃ សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែល​មន្ទីរ​សុខាភិបាល​ខេត្ត សម្រេចបាន​នៅ​ក្នុង​ឆ្នាំ​២០១៧ កន្លងទៅ ដែល​លទ្ធផល​ទាំងនេះ​គឺជា​ការឆ្លុះ បញ្ចាំង​ពី​ការខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​សុខាភិបាល និង​អ្នកពាក់ព័ន្ធ​គ្រប់ផ្នែក នៅក្នុង​ការងារ​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជា ពលរដ្ឋ ស្របតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា ។ លោក បន្តថា សុខភាព​គឺ​ជា​កត្តា​សំខាន់​នៅ​ក្នុង​ការ​ជម្រុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ការកាត់បន្ថយ​ភាពក្រីក្រ នៅពេលដែល​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ នឹង​មាន​លទ្ធភាព​ពេញលេញ​នៅក្នុង​សកម្មភាព​សេដ្ឋកិច្ច ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​គ្រួសារ និង​គុណភាព​ជីវិត ។ ទន្ទឹម​នឹង​នោះ​នៅក្នុង​បរិបទ​កំណែទម្រង់​មន្ត្រី​សុខាភិបាល​គ្រប់រូប ត្រូវ​បន្ត​ពង្រឹង​សមត្ថភាព​ចំណេះដឹង ពង្រឹង​កា​ងារ​ផ្តល់​សេវា​ជូន​ប្រជា​ពលរដ្ឋ​ប្រកបដោយ​វិជ្ជាជីវៈ ស្នាមញញឹម ត្រូវ​ប្រកាន់​ភ្ជាប់​ឥរិយាបទ​ជា​អ្នកបម្រើ និង​វប្បធម៌​សេវាសាធារណៈ ស្គាល់​អំពី​តួនាទី ភារកិច្ច របស់ខ្លួន និង​ចេះ​រៀបចំ​ផែនការ​សម្រាប់​អនុវត្ត​នៅក្នុង​កិច្ចការងារ ។​

សូមបញ្ជាក់​ថា នៅក្នុង​ខេត្ត​រតនគិរី មាន​មន្ត្រី​សុខាភិបាល​សរុប​ចំនួន​៤៣៩ នាក់ មាន​មន្ទីរពេទ្យ​បង្អែក​ចំនួន ២ មណ្ឌល​សុខភាព ២៥ និង​ប៉ុស្តិ៍​សុខភាព​មួយចំនួនទៀត ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×