Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មីស៊ីលបានវាយប្រហារលើតំបន់ផលិតប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត

spot_img

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការវាយប្រហារដោយមីស៊ីលផ្លោងសំដៅទៅលើតំបន់ភាគខាងកើតដែលជាតំបន់សម្បូរប្រេងរបស់អារ៉ាប៊ីសាអូឌីតត្រូវបានស្ទាក់ចាប់កាលពីថ្ងៃសៅរ៍។ នេះបើយោងទៅតាមការរាយការណ៍មួយរបស់សារព័ត៍មានរ៉យទ័រ។

ការវាយប្រហារដោយមីស៊ីលនេះ ត្រូវបានស្ទាក់ចាប់បាននៅលើទីក្រុងដាមម៉ា។ នេះបើយោងតាមប្រភពមួយដែលដឹងអំពីបញ្ហានេះហើយសុំមិនបញ្ចេញឈ្មោះ និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គម។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SPA របស់អារ៉ាប៊ីសាអូឌីតបានដកស្រង់សេចក្តីថ្លែងការណ៍មួយដោយក្រសួងការពារជាតិបានឱ្យដឹងថា គ្រាប់កាំភ្លើងមីស៊ីលដែលបានរាយប៉ាយនៅជិតតំបន់ដាមម៉ាម បានបណ្តាលឱ្យ កុមារជនជាតិអារ៉ាប៊ីសាអូឌីតចំនួនពីរនាក់រងរបួស ខណៈផ្ទះសម្បែងចំនួន ១៤ ខ្នងរងការខូចខាតក្នុងចំនួនស្រាល។

បន្ថែមពីនេះ ក្រុមចម្រុះបានធ្វើការស្តីបន្ទោសដល់ការវាយប្រហារនេះទៅលើកងកម្លាំង Houthi ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់។ ប៉ុន្តែ មិនមានការអះអាងឆ្លើយតបភ្លាមៗនោះទេ អំពីការទទួលខុសត្រូវចំពោះប្រព័ន្ធផ្សព្វផ្សាយដែលដឹកនាំដោយក្រុមឧទ្ទាមហ៊ូធី (Houthi)។ លើសពីនេះ ក្រុមចម្រុះបាននិយាយផងដែរថា ខ្លួនបានស្ទាក់ចាប់និងកម្ទេចមីស៊ីលផ្លោងដែលឆ្ពោះទៅទីក្រុងហ្សាហ្សាននិងណាចារ៉ាននៅភាគខាងត្បូងប្រទេស។

មុននេះក្រុមចម្រុះក៏បានរាយការណ៍ពីការស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកដែលមានផ្ទុកគ្រាប់បែកផ្ទុះចំនួន ៣ គ្រឿងសំដៅមកអារ៉ាប៊ីសាអូឌីត។ អារ៉ាប៊ីសាអ៊ូឌីតភាគខាងកើត គឺជាកន្លែងនៃហេដ្ឋារចនាសម្ព័ន្ធប្រេងដ៏សំខាន់បំផុត ដែលទីកន្លែងនេះកាលពីមុនគឺធ្លាប់ជាគោលដៅ និងជាតំបន់ដែលទទួលរងការវាយប្រហារដោយអាកាស។ជាក់ស្តែង ការវាយប្រហារមួយនៅខែកញ្ញាឆ្នាំ ២០១៩ ទៅលើរោងចក្រអារ៉ាមកូចំនួនពីរនៅភាគខាងកើតបានធ្វើឱ្យផលិតកម្មប្រេងរបស់ប្រទេសនេះធ្លាក់ចុះក្នុងចំនួនពាក់កណ្តាល។

យ៉ាងណា ក្រសួងការពារជាតិអារ៉ាបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖« ក្រសួងការពារជាតិនឹងចាត់វិធានការចាំបាច់ និងរារាំងដល់ការវាយប្រហារ ដើម្បីការពារទឹកដីនិងសមត្ថភាពរបស់ខ្លួន ក៏ដូចជាដើម្បីបញ្ឈប់ការវាយប្រហារអរិភាព និងឆ្លងដែន ក្នុងការការពារជនស៊ីវិលស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ»៕ ប្រភព៖រ៉យទ័រ

spot_img
×