Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គូស្នេហ៍​ខុស​វ័យ​១​គូ កំពុង​បង្ក​ភ្ញាក់ផ្អើល​កក្រើក​ហ្វេ​ស​ប៊ុ​ក​ទៀតហើយ ព្រោះតែ​កូនក្រមុំ​ប្រៀប​បីដូច​តារា រីឯ​កូនកំលោះ​វិញ​….

spot_img

​រូបថត​៣សន្លឹក ដែល​ត្រូវបាន​គេ​ចែករំលែក​តៗ​គ្នា កំពុងតែ​កក្រើក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែម្តង ព្រោះតែ​រូបថត​ទាំងនេះ បានបង្ហាញ​ឲ្យ​ឃើញ​កូនកំលោះ​វ័យ​ប្រហែល​ជាង ៦០ ឆ្នាំ ម្នាក់ រៀបការ​ជាមួយនឹង​កូនក្រមុំ​វ័យក្មេង មាន​រូបឆោម​ដ៏​ស្រស់ស្អាត ប្រៀបបាន​តារា​ល្បី​មួយ​ដូង​យ៉ាងនេះ ដែល​ធ្វើ​ឲ្យ​ក្មេងៗ​ច្រណែន​មិន​ស្ទើរ​នោះទេ ។​

​ទោះយ៉ាងណា រូបភាព​មង្គលការ «​គោ​ចាស់ ប្រទះ​ស្មៅ​ខ្ចី​» នេះ ពុំ​ត្រូវបាន​អ្នក​ចែករំលែក បញ្ជាក់​ពី​ទីតាំង​ស្ថិតនៅក្នុង​ស្រុកភូមិ​ណា​នោះទេ ។

​បើតាម​ការវាយតម្លៃ នោះ​បុរស​ចំណាស់​រូបនោះ អាចជា​អ្នកមាន​ទ្រព្យ​ស្តុក​ស្ត​ម​ម្នាក់ ។ រីឯ​នារី​ជា​កូនក្រមុំ​វិញ ពិតណាស់​ជា​កូនអ្នកក្រ រស់នៅក្នុង​ផ្ទះ​តូច​១​ខ្នង​មាន​សភាព​ទ្រុឌទ្រោម ដែល​ហ៊ុំព័ទ្ធ​ដោយ​ជញ្ជាំង​ឈើ​លាយ​ស័ង្កសី​ចាស់​ឆ្នាំ​ទៅហើយ ។​

​យ៉ាងណាក៏ដោយ ទន្ទឹមនេះ​ផងដែរ ក្រៅពី​ការ​សើចចំអក ក៏មាន​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន បានខ​មិន​សរសើរ និង​ជូន​ពរដល់អ៊ុំប្រុសនោះ​យ៉ាង​ដូច្នេះ​ថា​៖ «ស្នេហ៍ស្មោះមិនប្រកាន់វណ្ណៈ អាយុ ពណ៍សម្បុរ មានក្រឡើយ❤
សូមជូនពរលោកអ៊ុំជួបតែសេចក្តីសុខ មានសុភម្គលល្អក្នុងគ្រួសារ។
លោកអ៊ុំសំណាងណាស់ ដែលជួបអនាគត់ភរិយាស្រស់ស្អាតបែបនេះ បុរសមិនតិចទេដែលច្រណែននិងលោកអ៊ុំ។
??????សូមបងៗជួយសែផង ដូចបានជូនពរជ័យជូនគូរស្នេហ៍ថ្មីមួយគូរនេះ????» ៕ ចន្ទី

spot_img
×