Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះ​ធ្វើតេស្ត​បឋម​មិនឃើញ​សារធាតុ​គីមី​ហាមឃាត់ ឬ​ទំនិញ​អាហារ​ខូចគុណភាព តែ​ចាំបាច់​យក​សំណាក​ទៅ​មន្ទីរពិសោធន៍​ទៀត​

spot_img

​បន្ទាយមានជ័យ ៖ មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​បន្ទាយមានជ័យ និយាយថា ទោះបី​ធ្វើតេស្ត​បឋម​មិនឃើញ​សារធាតុ​គីមី​ហាមឃាត់ ឬ​ទំនិញ​អាហារ​ខូចគុណភាព តែ​ចាំបាច់​យក​សំណាក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​ទៀត​។​

​មន្ត្រី​ធ្វើ​ដូច្នេះ​ក្រោយពី​ចុះ​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព ទំនិញ​ចំណីអាហារ បន្លែ ផ្លែ​ឈើ​នៅ​ផ្សារ ហ៊ុយ ឡេង នៅ​សង្កាត់​អូរ​បី​អំបិល ក្រុង​សិរីសោភ័ណ កាល​ពី​ថ្ង​ទី​២ ខែ​មេសា ឆ្នាំ​២០១៨ នា​ឱកាស​មុន​បុណ្យចូលឆ្នាំថ្មី​ឆ្នាំ​ច​ប្រពៃណី​ជាតិខ្មែរ ហើយ​រឹងរឹតតែ​តម្រូវ​អោយ​សមត្ថកិច្ច​កាំកុងត្រូល​ពង្រឹង​ការងារ​នេះ​។​

លោក ហុង លៀង អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹងថា ៖ លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ បាន​បញ្ជួន​លោក​និង​មន្ត្រីជំ​នាញ សហការ​នឹង​មន្ត្រី​មន្ទិរ​ពាណិជ្ជកម្ម​ខេត្ត​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​និង​ចំណី​អាហារ​ដែល​លក់ តាម​ផ្សារ​ឬ​តូប​តៀម​លក់​ក្នុង​ខេត្ត​បន្ទាយមានជ័យ ។​

មន្ត្រី​ជំនាញ​របស់​បាន​ធ្វើ​តេស្ត​លើ​សាច់ក្រក ស​សៃ​គុយទាវ ប្រហុក​ផ្អក ណែ​ម និង​បន្លែ ផ្លែឈើ​មួយ​ចំនួន ដើម្បី​រក​សារធាតុ​គីមី​ហាមឃាត់ តែ​ជា​លទ្ធផល​មន្ត្រី​ជំនាញ​របស់​លោក រក​មិនឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​អ្វី​នោះទេ ។​

ប៉ុន្តែ​ទោះបីជា គេ​រក​មិន​ឃើញ​ថា​គ្មាន​សារធាតុ​គីមី​ហាមឃាត់ ឬ​មាន​បញ្ហា​គុណភាព​នៅ​ក្នុង​ចំណី​អាហារ​ដែល​បាន​ធ្វើតេស្ត​នៅនឹង កន្លែង​ក្តី តែ​មន្ត្រី​ជំនាញ​របស់​លោក​នៅតែ​បាន​យក​បន្លែ ផ្លែឈើ និង​សាច់ មួយចំនួន ទៅ​មន្ទី​ពិសោធន៍ តូច​នៅ​ប៉ោយប៉ែ​ត​ដើម្បី​ធ្វើ​ពិសោធន៍​បន្តទៀត​៕​ ​ដោយ ៖ បន្ទាយ​

spot_img
×