Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុំឲ្យ​មាន​ទិន្នន័យ​ស៊ីសង្វាក់​គ្នា ពី​ចំនួន​អ្នកបោះឆ្នោត រវាង​នគរបាល​ប៉ុស្តិ៍ និង​ក្រុមប្រឹក្សា​សង្កាត់​

spot_img

ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជា​មួយ​អាជ្ញាធរ​ខណ្ឌ​-​សង្កាត់ ស្តីពី​ការ​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​ដល់​អាយុ​ចុះឈ្មោះ​បោះឆ្នោត ត្រៀម​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត នៅ​ខែ​កញ្ញា ឆ្នាំ​២០១៨ ដែល​ពិធី​នេះ​ធ្វើ​នៅ​សាលា​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២ ខែ​មេសា​នេះ ក្រោម​អធិបតីភាព​លោក​មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក លន់ ឆេង​កៃ ប្រធាន​គ​.​ជ​.​ប រាជធានី​ភ្នំពេញ​។​

​លោក​មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ស្នើ​សូម​បងប្អូន​ដែល​មាន​កូនចៅ​ដល់​អាយុ​បោះឆ្នោត ឱ្យ​ទៅ​ចុះ​ឈ្មោះ​ឱ្យបាន​គ្រប់ៗ​គ្នា​។ លោក​បន្តថា ការផ្សព្វផ្សាយ​នេះ មាន​គោលដៅ​សំខាន់​២ គឺ​ទី​១៖​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ចំនួន​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន សម្រាប់​ការបោះឆ្នោត នៅ​ឆ្នាំ​២០២២ និង​២០២៣ ក្រោយ​ការបោះឆ្នោត​សកល​អាណត្តិ​ទី​៦ ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៨ រួច​យើង​នឹង​បំពេញ​ការងារ​បន្ត លើ​ការចុះឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី ដែល​ត្រូវ​ធ្វើ​នៅ​ខែ​កញ្ញា​។ គោលការណ៍​ទី​២ គឺ​៖​ដើម្បី​បន្ស៊ី​គ្នា ក្រោយ​ធ្វើ​បច្ចុប្បន្ន ភាព នៃ​មាន​សិទ្ធិ​បោះឆ្នោត គឺ​ត្រូវមាន​តួលេខ​តែមួយ រវាង​នគរបាល​ប៉ុស្តិ៍ និង​អាជ្ញាធរ​សង្កាត់​កុំ​ឲ្យ​ខុស​គ្នា លើ​ការងារ​គ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ ព្រោះ​កន្លងមក ធ្លាប់​មាន​ទម្រង់​២​ខុសគ្នា រវាង​នគរបាល​ប៉ុស្តិ៍ និង​ចៅសង្កាត់​។​

​ក្នុងឱកាស​នោះ លោក​អភិបាលរង បាន​ជំរុញ​ដល់​នគរបាល​ប៉ុស្ដិ៍ និង​ចៅសង្កាត់ ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ ទៅ​តាម​ការណែនាំ និង​តាម​ទម្រង់​របស់​គ​.​ជ​.​ប និង​ពិនិត្យ​ទិន្នន័យ​ឲ្យបាន​ឲ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​បញ្ជូន​ទិន្នន័យ​ដែល​ពិនិត្យ​រួច ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​រាជធានី​ភ្នំពេញ ឲ្យបាន​មុន ឬ​យ៉ាងយូរ ត្រឹម​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៨៕ ​​ដោយ ៖ កូឡាប​

spot_img
×