Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាលមិនទាន់មានភស្តុតាង ជេរ​ប្រពន្ធ​ដើម​កប់ៗ និង​គំរាម​ប្តឹង​​ទៀត ដល់​ឥឡូវ​ ចាប់​បាន​ស្តែងៗ រាប់​អាន​គ្នា​នៅ​ក្នុង​ផ្ទះសំណាក់

spot_img

ថ្មីៗនេះ មានរឿងរ៉ាវមួយ ធ្វើឲ្យមហាជននៅក្នុងបណ្តាញសង្គម ពិតជាភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ខណៈដែលបុរសជាប្តីម្នាក់ និងស្រ្តីម្នាក់ជាដៃគូ ត្រូវបានស្រ្តីជាប្រពន្ធដើម បានតាមទាន់ស្តែងៗ កំពុងនៅក្នុងផ្ទះសំណាក់ជាមួយគ្នា។ ហើយអ្វីដែលធ្វើឲ្យប្រពន្ធដើម ឈឺចាប់បំផុតនោះ គឺត្រង់ថា កាលពីមិនទាន់ចាប់ភស្តុតាងបាន ស្រីជាសាហាយ បានជេរប្រទេច និងថែមទាំងគំរាមប្តឹងទៀត ខណៈគាត់បានបង្ហោះនៅលើបណ្តាញសង្គម ដោយស្រីជាសាហាយ បានអះអាងថាខ្លួនជាគ្រាន់តែរាប់អានប្តីគាត់ធម្មតាប៉ុណ្ណោះ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Kanha Toch ដែលត្រូវជាប្អូនស្រីរបស់ស្រ្តីជាប្រពន្ធ បានបង្ហោះរៀបរាប់ឲ្យដឹងថា៖ «មើលមុខមីស្រីថោកទាបយកប្ដីគេឲ្យហើយទៅបងប្អូន វាខ្លាំងណាស់យកប្ដីគេហើយ ហ៊ានឆាតមកជេរប្រពន្ធដើមគេទៀត មីថោកទាបហ្នឹងមិនដឹងជាជេរវាថាម៉េចឱ្យត្រូវទេ កាលពីខ្ញុំមិនទាន់មានភស្តុតាងថាពួកវាទាក់ទងគ្នា វាតេមកប្រាប់ខ្ញុំថា វានិងប្ដីរបស់បងស្រីខ្ញុំ​គ្រាន់តែរាប់អានគ្នាធម្មតាទេ កុំឲ្យបងស្រីខ្ញុំគិតច្រើនប្រយ័ត្នឆ្កួត វានិយាយថា កុំគិតច្រើនអី តែដល់ពេលខ្ញុំនិងបងស្រីខ្ញុំចាប់វាបាននៅលើផ្ទះសំណាក់តែពីរនាក់ វានៅខ្លាំងទៀត ដឹងហើយហើយវានិយាយថា វារាប់អានគ្នាធម្មតា រាប់អានគ្នាធម្មតានៅលើផ្ទះសំណាក់តែពីរនាក់ហ្នឹង ហើយវានិយាយថា វាហ្នឹងមានប្ដីវាហើយ ប្ដីវានៅក្នុងគុកពេលប្ដីវាចេញមកវិញ វាយកប្ដីវាវិញហើយ វានិយាយថាវាឈប់ទាក់ទងគ្នាមិនបានប៉ុន្មាន បងស្រីខ្ញុំនឹងខ្ញុំក៏តាមទាន់វា នឹងប្ដីគាត់ទៅនៅផ្ទះមីស្រីថោកទាបហ្នឹងរាប់ខែ ដល់តែពេលទៅដល់ផ្ទះហ្នឹងបងស្រីខ្ញុំក៏និយាយជាមួយប្ដីគាត់ តែប្ដីគាត់អត់បាននិយាយអីទេទាញកាបូប…បើកឡានទៅបាត់មិនទាន់អស់ទេបងប្អូននៅមានច្រើនទៀតសូមបងប្អូនជួយស៊ែរម្នាក់មួយផងអរគុណទុកមុន»។

យ៉ាងណាមិញ ចំពោះរឿងរ៉ាវមួយនេះ ឃើញថាមានមតិជាច្រើនបានលើកឡើងជាហូរហែ ក្នុងនោះភាគច្រើនជា​ស្រីៗបានព្រលះទាំងពីរឡើងចាស់ៗដៃថា៖ «មនុស្សប្រុសម៉ាគគោក ហេតុអ្វីឆ្ងាញ់តែប្តីគេ សម្តីខ្លាំងដាក់ប្រពន្ធដើមចឹង បើប៉ះខ្ញុំអីមិនទុកទេ ក្តៅចិត្តខ្លាំងណាស់, ខាងប្រុសមុខឡើងយ៉ាប់ហើយចរិកឆ្កែសីអាចម៌ទៀត ព្រោះឆ្កែម្ចាស់ដាក់បាយអោយសីុប៉ុណ្ណាក៏មិនចេះស្កប់ដែរ នៅតែលបសីអាចម៌ក្រៅផ្ទះ ហើយមីស្រីយកប្ដីគេនោះវិញក៏ពិបាកជេរវាដែរ ព្រោះវាជាមុខរបរពិតរបស់វា គឺដើរយកប្ដីគេដើម្បីយកលុយមកចិញ្ចឹមជីវិត បើនិយាយអោយចំ សំផឹងកាកីផិតប្ដីដែលជាប់គុក មីស្រីប្រៀបស្មើរនិងអាចម៌ អាប្រុសប្រៀបបាននិងឆ្កែ អុីចឹងលែងក្បាលវាអោយវាទៅយកគ្នាទៅ ហើយយកភស្តុតាងទាំងអស់ទៅប្ដឹងលែងក្បាលវាចោល អោយនៅសល់តែសំគីសបោលក្បាលទៅរកមីអស់សាច់ហ្នឹងទៅ»។ រីឯអ្នកខ្លះទៀត ក៏សម្តែងការព្រួយបារម្ភបែបនេះថា៖ «ស្រីស្អាតសម័យនេះទុកចិត្តមិនបានទេ ទាំងប្តីគេ ទាំងប្តីខ្ញុំ បារម្ភណាស់រាល់ថ្ងៃហ្នឹង តែខ្ញុំមិនទាន់បានជួបទេ សូមជូនពរឲ្យចែមានសំណាងល្អផងចុះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×