Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជអាជ្ញា សម្រេច​បើក​ការស៊ើបអង្កេត​និង​ឃុំខ្លួន ម្ចាស់ Facebook ឈ្មោះ William Guang លើ​សំណុំរឿង ធី សុវណ្ណ​ថា ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យមាន​ការរើសអើង​

spot_img

ភ្នំពេញ​៖ ព្រះរាជអាជ្ញារង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាបើក​ការស៊ើបអង្កេត​ចំពោះ​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណ​ថា និង​ដាក់ឲ្យ​ស្ថិតនៅក្រោម​ការឃុំ​ខ្លួន​បណ្តោះអាសន្ន ឈ្មោះ​សុខ សុវណ្ណ វឌ្ឍនា​សាប៊ុង ហៅ​សុខ សុវណ្ណ វឌ្ឍនាសារ​ពង្ស ដែល​ជា​ម្ចាស់ Facebook ឈ្មោះ William Guang ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យមាន​ការរើសអើង។​

​បើ​យោង​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ របស់លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៨​នេះ​។​

​លោក សឿន មុនី​រ័ត្ន បាន​ថ្លែងថា ក្រោយពី​បាន​ឃើញ​សំណុំរឿង​ព្រហ្មទណ្ឌ​របស់ កញ្ញា ធី សុវណ្ណ​ថា បាន​ដាក់ពាក្យ​ប្តឹង លោក William Guang កាលពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចោទ​បុគ្គល​រូបនេះ កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៦ នៅក្នុង​គេហទំព័រ​ហ្វេ​សប៊ុក​(Facebook) របស់​ឈ្មោះ សុខ សុវណ្ណ វឌ្ឍនា​សាប៊ុង ហៅ​សុខ សុវណ្ណ វឌ្ឍនាសារ​ពង្ស ដែល​ជា​ម្ចាស់​គណនី​បណ្តាញ​សង្គម​ទំនាក់ទំនង​សង្គម (Facebook) ឈ្មោះ William Guang បាន​បង្ហោះ​រូបភាព​ភ្ជាប់​ជាមួយ​និង​ការសរសេរ​បរិហាកេរ្តិ៍ ទៅ​លើ​ដើម​បណ្តឹងរដ្ឋប្បវេណី ឈ្មោះ ធី សុវណ្ណ​ថា ថា ៖ “​បិសាច​, ជា​មនុស្ស​អស់​តម្លៃ , ជា​សិស្ស​គេច​ពី​ការប្រឡង​” ។ ម្យ៉ាងទៀត ឈ្មោះ​ឈ្មោះ​សុខ សុវណ្ណ វឌ្ឍនា​សាប៊ុង ហៅ​សុខ សុវណ្ណ វឌ្ឍនាសារ​ពង្ស មាន​ចេតនា​ញុះញង់ ឲ្យមាន​ការរើសអើង ការព្រឹ​ត្ត​បទល្មើ​ស​ដោយ​ប្រើ​ពាក្យ​ថា ៖ “​សម​នឹង​ត្រូវ​មួយ​ស្បែកជើង​” , “​គាំទ្រ​ទេ បើ​ខ្ញុំ​ចង់​ផ្តាច់​ផ្លូវ​នយោបាយ​របស់​នាង​ច្រមក់​នេះ​”? , “​មាន​តែ​ស្លាប់ និង​រត់​ចោល​មាតុភូមិ​”​។ លោក​ព្រះរាជអាជ្ញារង បាន​បញ្ជាក់​ក្នុង​ដីកា​បន្តថា ការណ៍​សរសេរ​បែប​នេះ​បាន​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ សុវត្ថិភាព របស់​បុគ្គល និង​បាន​បញ្ជាក់​អំពី​ចេតនា​ទុច្ចរិត បង្ក​ជា​ការ​ញុះញង់ បំផុសបំផុល បញ្ឆេះ​កំហឹង​ដល់​មហាជន​ដែល​អាចឲ្យ​កើត​មាន​ចលាចល​ក្នុង​សង្គម​។ អំពើ​ខាងលើ​ជា​បទល្មើស បទរិហាកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យមាន​ការរើសអើង ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៦ តាម​មាត្រា​៣០៥ និង​មាត្រា​៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ឈ្មោះ​សុខ សុវណ្ណ វឌ្ឍនា​សាប៊ុង ហៅ​សុខ សុវណ្ណ វឌ្ឍនាសារ​ពង្ស ដែល​ជា​ម្ចាស់ Facebook ឈ្មោះ William Guang ភេទ​ប្រុស ឆ្នាំ​កំណើត​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​១៩៧៧ កាល​លិខិតឆ្លងដែន​លេខ N00787366 ចុះ​ថ្ងៃ​ទី​៣១​ខែ​មីនា ឆ្នាំ​២០១៧ ទីកន្លែង​កំណើត​នៅ​ខេត្ត​តាកែវ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​ព្រះរាជអាជ្ញារង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​សម្រេច​ស្នើ​ឲ្យ​បើការ​ស៊ើបសួរ​លើ​អង្គ​ហេតុ​ខាងលើ និង​ដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការពិនិត្យ លើ​ឈ្មោះ​សុខ សុវណ្ណ វឌ្ឍនា​សាប៊ុង ហៅ​សុខ សុវណ្ណ វឌ្ឍនាសារ​ពង្ស ដែល​ជា​ម្ចាស់ Facebook ឈ្មោះ William Guang ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យមាន​ការរើសអើង ។ ដាក់ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូ​វ​តុលាការ និង​ដាក់ឲ្យ​ស្ថិតនៅក្រោម​ការឃុំ​ខ្លួន​បណ្តុះអាសន្ន ដើម្បី​បញ្ចប់​បទល្មើស​និង​បង្ការ​បទល្មើស​កុំឲ្យ​មាន​ការ​កើត​ជា​ថ្មី រក្សា​ភស្តុតាង ឬ​តម្រុយ​ជា​សម្ភារៈ និង​ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×