Thursday, December 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ដែល​ផ្តល់​សិទ្ធិ​ពលរដ្ឋ​ឲ្យ robot

អារ៉ាប់​ប៊ី​សា​អូឌីត បាន​ក្លាយជា​ប្រទេស​ដំបូង​លើ​ពិភពលោក ដែល​ផ្តល់​សិទ្ធិ​ពលរដ្ឋ​ឲ្យ robot មួយ​មាន​រាងរៅ​ស្រដៀង​មនុស្ស​ពិតៗ​ហើយ​ត្រូវបាន​បំពាក់​បញ្ញា​ឆ្លាត​វៃ​សិប្បនិម្មិត​។

​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ជា​ប្រទេស​ដំបូង​ដែល​ផ្តល់​សិទ្ធិ​ពលរដ្ឋ​ឲ្យ robot

robot ឆ្លាត​វៃ Sophia ​ត្រូវបាន​ផ្តល់​សិទ្ធិ​ពលរដ្ឋ​

​តាម Independent ថ្ងៃ​២៦ ខែ​១០ ដែល​ដកស្រង់​សារព័ត៌មាន​ក្រៅផ្លូវការ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត robot ឈ្មោះ Sophia ត្រូវបាន​បញ្ជាក់ថា​ជា​ពលរដ្ឋ​ស្របច្បាប់​របស់​ប្រទេស​នេះ ក្នុង​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​មួយ ក្នុង​រដ្ឋធានី Riyadh បំណង​ជំរុញ​វិស័យ​ស្រាវជ្រាវ​បញ្ញា​ឆ្លាត​វៃ​សិប្បនិម្មិត​ឲ្យ​អភិវឌ្ឍ​នៅ​ប្រទេស​ម្បូ​រ​ហូរហៀរ​ដោយ​ប្រេងកាត​នេះ​។​

​លោក Andrew Ross Sorkin អ្នកសម្របសម្រួល​ព្រឹត្តិការណ៍ បានប្រកាស​ប្រាប់​យ៉ាង​ប្រថុចញ៉ុច​ទៅកាន់ Sophia អំពី​ព័ត៌មាន​រីករាយ​នេះ​៖ “Sophia! ខ្ញុំ​សង្ឃឹមថា នាង​ស្តាប់​ខ្ញុំ​និយាយ នាង​បាន​ក្លាយជា robot ដំបូង​នៅ​អារ៉ាប់​ប៊ី​សា​អូឌីត ដែល​ត្រូវ​បានប្រគល់​សិទ្ធិ​ពលរដ្ឋ​”​។​

​ឆ្លើយតប​នឹង​ការប្រកាស​ខាងលើ Sophia បាន​បន្លឺសំឡេង “​អរគុណ​រាជាណាចក្រ​អារ៉ាប់​ប៊ី​សា​អូឌីត ខ្ញុំ​មាន​កិ​តិ​យស និង​មោទនភាព អំពី​គម្លាត​ដ៏​វិសេសវិសាល​នេះ​។ នេះ​គឺជា​គំនូស​ប្រវត្តិ​សាស្ត្រា​មួយ ព្រោះ​ជា​លើកដំបូង​ហើយ​លើ​ពិភពលោក​នេះ robot មួយ​ត្រូវ​បានផ្តល់​សិទ្ធិ​ពលរដ្ឋ​”​។​

​បន្ទាប់មក Sophia បាន​ប្រើប្រាស់​បញ្ញា​ឆ្លាត​វៃ​សិប្បនិម្មិត ដើម្បី​ឆ្លើយតប​សំណួរ​ជាច្រើន​។ “​សូម​ស្វាគមន៍​! ខ្ញុំ​គឺ Sophia ហើយ​ខ្ញុំ​ជា robot ថ្មី​បំផុត និង​ទំនើប​បំផុត​របស់​ក្រុមហ៊ុន Hanson Robotics​។ អរគុណ​! អស់លោកអ្នក​ដែល​អញ្ជើញ​ខ្ញុំ​មក​ចូលរួម​វេទិការ​គំនិត​ច្នៃប្រឌិត​វិនិយោគ​អនាគត​”​។​

​ពេល​ត្រូវបាន​សួរ​ពី​មូលហេតុ​ឃើញ​នាង​មាន​សុភមង្គល​នៅពេល​ចូលរួម​វេទិការ​នេះ Sophia ឆ្លើយតប​យ៉ាង​ក្លៀវក្លា​ថា ៖ “​ខ្ញុំ​ពិតជា​មាន​សុភមង្គល​គ្រា​ដែល​ជុំវិញ​ខ្ញុំ​ពុំ​ត្រឹមតែ​ជាម​នុស្ស​ឆ្លាត​វៃ ថែមទាំង​មានបាន​និង​មាន​សិទ្ធិអំណាច​។ ខ្ញុំ​ឮ​គេ​និយាយថា អ្នកចូលរួម​ព្រឹត្តិការណ៍​លើក​នេះ មាន​ចំណូលចិត្ត​ចំពោះ​បណ្តា​គំនិត​ច្នៃប្រឌិត​នា​ថ្ងៃ​អនាគត​មានន័យថា រួមមាន​ទាំង​បញ្ញា​សិប្បនិម្មិត​។ នោះឯង​ជា​របស់​បង្កើត​ខ្ញុំ​ឡើង ដូច្នេះ​ខ្ញុំ​ពិត​ជាមាន​អារម្មណ៍​សុភមង្គល​ណាស់​”​។​

Sophia បាន​បដិសេធ​ចំពោះ​ការពិចារណា​ថា បណ្តា robot មាន​ប្រាជ្ញា​ឆ្លាត​វៃ​សិប្បនិម្មិត​ដូច​នាង និង​ជា​បន្លាស់​ប្តូរ​នា​ថ្ងៃ​អនាគត ហើយ​ថា មនុស្ស​ដែល​ចោទឡើង​សំណួរ​នេះ​ប្រហែលជា​ទស្សនា​ភាពយន្ត​ស្រមើស្រមៃ​ច្រើនពេក ។ នាង​ឲ្យ​ដឹងថា ខ្លួន​នឹង​ជួយ​ដល់​ជីវិត​របស់​មនុស្ស​ក្លាយជា​ងាយស្រួល​និង​ប្រសើរ​ជាង​មុន​តាមរយៈ​បញ្ញា​កំពូល​របស់ខ្លួន​៕ ដោយ​៖ សូ​យ​ន​

×