Monday, May 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អីក៏ហេងម្ល៉េះ! នៅសុខៗ សត្វឆ្មាគួរ​ឲ្យស្រឡាញ់​១​ក្បាល​ចូល​ផ្ទះ​សោះ គ្រួសារ ស៊ឹម សូលិកា ទទួល​បាន​សគុណ​​​ពី​ម្ចាស់ដល់​ម្លុឹង

spot_img

ប្រិយមិត្តអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានស្គាល់ច្បាស់ជាក់ជាមិនខានហើយ ពីអ្នកនាង សុឹម សូលិកា គឺជាពិធីការិនី និងជាតារាសម្តែងស្រីដ៏ល្បីឈ្មោះម្នាក់ ដែលទទួលបានការគាំទ្រពីសំណាក់មហាជនទូទៅ មកទល់សព្វថ្ងៃ​នេះ។

ងាកមកមើលពីជីវិតគ្រួសារវិញ ពិធីការិនីចាស់វស្សារូបនេះ ក៏មានជីវិតរស់នៅមិនធម្មតាឡើយ ដោយគ្រួសាររបស់អ្នកនាង សូលិកា តែងតែបង្ហាញក្តីរីករាយ កក់ក្តៅ ឲ្យគ្នាទៅវិញទៅមក ដែលឃើញថាពិតជាពោរពេញទៅដោយសុភមង្គលខ្លាំងណាស់។

ដោយឡែក មកចាប់អារម្មណ៍រឿងប្លែកអារម្មណ៍ឯណេះវិញ គឺថ្មីៗនេះ គ្រួសារអ្នកនាង សូលិកា ពិតជាហេងខ្លាំងមែនទែន ដោយគ្រាន់តែសត្វឆ្មា១ក្បាល វង្វេងចូលផ្ទះ ក៏លាភហូរចូលដែរ គឺទទួលបានសគុណពីម្ចាស់ឆ្មារហូតដល់ ១០០០ ដុល្លារ ឯណោះ។

ជាមួយគ្នានោះ តាមរយៈគណនីហ្វេសប៊ុកអ្នកនាង សូលិកា បានភ្ជាប់សារយ៉ាងខ្លីមួយបញ្ចាក់ថា៖ «ឯងមកដោយធម៌ ឯងទៅវិញដោយធម៌ យើងបានទទួលរង្វាន់១ពាន់ដុល្លារដោយធម៌ ហើយក៏បរិច្ចាគចែករំលែកដោយធម៌។ អំពើល្អមិនសាបសូន្យ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×