Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា គ្រោងបង្កើតកំពង់ផែខ្នាតតូច និងទីតាំងវិនិយោគវារីវប្បកម្ម នៅខេត្តកោះកុង

spot_img

ភ្នំពេញ៖ មន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងគ្រោងបង្កើតកំពង់ផែខ្នាតតូច និងទីតាំងវារីវប្បកម្ម នៅខេត្តកោះកុងតាម​រយៈការវិនិយោគរបស់វិស័យឯកជន។

អាជ្ញាធរខេត្តកោះកុង បានអះអាងថា មុននឹងងឈានដល់ការប្រគល់ទីតាំងដីទាំងនោះ ឲ្យទៅក្រុមហ៊ុនវិនិយោគ ម្ចាស់ក្រុមហ៊ុនត្រូវអនុវត្តន៍តាមការស្នើសុំ ៤ ចំណុច ។

ការដាក់សំនើរខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលអាជ្ញាធរនិងមន្ត្រីជំនាញជលផល ចុះពិនិត្យទីតាំងស្នើសុំជួលដីរដ្ឋ ដែលមានទំហំ ៣៦,៨៧ ហិកតា រយៈពេលខ្លី( ក្រោម ១៥ ឆ្នាំ ) ដើម្បីវិនិយោគវារីវប្បកម្ម បង្កាត់ពូជត្រី និងចិញ្ចិមក្តាមស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានគូសបញ្ជាក់ថា ចំពោះការវិនិយោគលើវិស័យជលផល នាពេលនេះ ពុំមានអ្វីគួរឲ្យលំបាកនោះទេ ពោលគឺក្រុមហ៊ុនវិនិយោគគ្រាន់តែបំពេញតាមសំណើរ ទាំង៤ ចំណុចដែលរួមមាន ៖

ទី១- សូមអ្នកវិនិយោគធ្វើការសិក្សាឱ្យបានច្បាស់លាស់អំពីសក្តានុពល ភាពអំណោយផល និងប្រភេទនៃ វារីវប្បកម្ម (ត្រី និងក្តាម) ដែលគ្រោងនឹងយកមកចិញ្ចឹម ដើម្បីអោយត្រូវនិងស្ថានភាពភូមិសាស្រ្តនៃតំបន់នេះ។

ទី២- សូម សិក្សាអោយបានច្បាស់លាស់អំពីបច្ចេកទេស នៃការគ្រប់គ្រង គម្រោងវារីវប្បកម្មនេះ ប្រកបដោយប្រសិទ្ធភាព ជៀសវាងមានការប៉ះពាល់ដល់បរិស្ថាន ដល់សហគមន៍ និងការបំពុលចូលសមុទ្រ ។

៣- សូម ចូលរួមថែរក្សាបរិស្ថានធនធានធម្មជាតិនៅក្នុង និងក្បែរទីតាំងគម្រោងធ្វើអាជីវកម្ម វារីវប្បកម្មនេះ ដើម្បីធានាបាននូវនិរន្តរភាព បរិស្ថាន និងជីវចម្រុះ ។

៤- រាល់ ការសាងសង់ និង អនុវត្តន៍គម្រោងវារីវប្បកម្ម ត្រូវគោរពតាមគោលការណ៍ណែនាំរបស់ រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងលិខិតបទដ្ឋាន គតិយុត្ត នានា ដែលមានចែង ជាធរមាន ។

ក្នុងរយៈពេល០២ថ្ងៃពេញ បន្ទាប់ពីចុះពិនិត្យទីតាំងស្នើសុំជួលដីរដ្ឋទំហំ ៣៦,៨៧ហិកតា រយៈពេលខ្លី (ក្រោម១៥ឆ្នាំ) ដើម្បីវិនិយោគវារីវប្បកម្ម បង្កាត់ពូជត្រី និងចិញ្ចឹមក្តាម ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង អភិបាលរងខេត្តទទួលបន្ទុកការងារវិនិយោគ អញ្ជើញអមដំនើរ ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូក្រុមការងារអន្តរក្រសួង ចុះប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះពិនិត្យ សិក្សា និងវាយតម្លៃដីជាក់ស្តែងលើដីសាធារណៈរបស់រដ្ឋ ក្រោយទទួលការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការជួលជូនវិស័យឯកជនក្នុងការវិនិយោគ លើគម្រោងចំនួន០២ គឺគម្រោងវារីវប្បកម្មក្តាមតាមបែបធម្មជាតិ ទំហំដី៣៦៩ហិកតា និងគម្រោងសាងសង់កំពង់ផែខ្នាតតូច ទំហំដី ៧៧៦៧ម៉ែត្រការ៉េ ដែលគម្រោងទាំង២ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង៕

spot_img
×