Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសជប៉ុនមានករណីបុរសស្លាប់ចំនួន ៣នាក់ហើយ ក្រោយចាក់វ៉ាក់សាំងម៉ូឌីណាដែលបានពន្យារពេល

ភាគហ៊ុនរបស់វ៉ាក់សាំងម៉ូឌឺណា (NASDAQ: MRNA) បានធ្លាក់ចុះចំនួន ១,៣% កាលពីថ្ងៃអង្គារម្សិលមិញ នៅពេលមានព័ត៌មានថាបុរសទី ៣ បានស្លាប់នៅប្រទេសជប៉ុនមួយថ្ងៃ បន្ទាប់ពីទទួលថ្នាំបង្ការកូវីដរបស់ក្រុមហ៊ុននេះ។

បុរសអាយុ ៤៩ ឆ្នាំដែលបានស្លាប់នេះ គឺបានទទួលវ៉ាក់សាំងលើកទី ២ នៅថ្ងៃទី ១១ ខែសីហា។ ក្នុងនោះ វ៉ាក់សាំងនេះ បានមកពីក្រុមវ៉ាក់សាំងមួយក្នុងចំណោមក្រុមវ៉ាក់សាំងទាំងបីដែលត្រូវបានគេកំណត់ថាមានមេរោគក្នុងសារធាតុរបស់វ៉ាក់សាំង។

ក្រសួងសុខាភិបាលជប៉ុនបាននិយាយថា ខ្លួនមិនទាន់ត្រូវបានកំណត់នៅឡើយទេ ថាតើការស្លាប់នេះមានជាប់ទាក់ទងនឹងវ៉ាក់សាំងនេះឬយ៉ាងណា។ប៉ុន្តែ កាលពីសប្តាហ៍មុនក្រុមហ៊ុនម៉ូឌឺណាបានធ្វើសេចក្តីថ្លែងការណ៍រួមជាមួយអ្នកចែកចាយក្នុងស្រុក Takeda Pharmaceutical (NYSE: TAK)ថា៖ វត្តមានដ៏កម្រនៃភាគល្អិតជាតិដែកអ៊ីណុកនៅក្នុងវ៉ាក់សាំងម៉ូឌឺណា មិនបង្កឱ្យមានហានិភ័យហួសហេតុចំពោះសុវត្ថិភាពអ្នកជំងឺទេ ហើយវាក៏មិនប៉ះពាល់ផ្នែកអវិជ្ជមានដល់ផលប្រយោជន៍ឬទម្រង់ហានិភ័យនៃផលិតផលនោះទេ។

យ៉ាងណាមិញ ជិតពីរសប្តាហ៍ មុនការរកឃើញបំណែកនៃកម្ទេចដែកនៅក្នុងវ៉ាក់សាំងដែលនាំឱ្យមានការផ្អាកវ៉ាក់សាំងចំនួន ២,៦ លានដូសនៅប្រទេសជប៉ុន។

សូមជម្រាបថា បុរសពីរនាក់ក្នុងវ័យ ៣០ ឆ្នាំដោយមិនដឹងអំពីស្ថានភាពសុខភាពបានស្លាប់កាលពីខែមុនក្នុងរយៈពេលប៉ុន្មានថ្ងៃ នៃការចាក់វ៉ាក់សាំងម៉ូឌឺណាលើកទី ២ របស់ពួកគេ។ ហើយក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃចន្ទថា ក្នុងករណីមានការស្លាប់ចុងក្រោយបុរសទាំង២នោះត្រូវបានគេដឹងថា មានអាឡែស៊ីទៅនឹងសារធាតុ buckwheat៕ ប្រភព៖ Investing.com

spot_img
×