Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា មានកំណើន ០,១៥ភាគរយ ដល់ ៥០៨,៦០ពិន្ទុ ជាមួយនឹងតម្លៃជួញដូរភាគហ៊ុនសរុបរបស់ទីផ្សារគោលមានចំនួន ៣៥៧,៣៧រៀល

កាលពីថ្ងៃម្សិលមិញនេះ តម្លៃជួញដូររបស់ភាគហ៊ុន អេស៊ីលីដា (ABC) បានធ្លាក់ចុះមកត្រឹម ៣៣៤,០៥ លានរៀលប៉ុណ្ណោះ ទោះបីជាភាគហ៊ុននេះមានកំណើន ២០រៀល ដល់ ១១.៦៦០ រៀលក៏ដោយ។ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) មានកំណើនច្រើនជាងគេចំនួន ១៨០រៀល ដល់ ១៥.០០០រៀលក្នុងមួយហ៊ុន ទោះបីជាមានការជួញដូរតិចក៏ដោយ។

ភាគហ៊ុនរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងភាគហ៊ុន ហ្ក្រេនធ្វីន (GTI) វិញកើនឡើង ២០រៀល និង ៨០រៀលរៀងគ្នា ដល់ ២.០៨០រៀល និង ៤.៤៨០រៀល។​ផ្ទុយមកវិញ ភាគហ៊ុនរដ្ឋារករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និង ផេសថិក (PEPC) បានធ្លាក់ចុះ ២០រៀលមកត្រឹម ៧.០៦០រៀល និង ៣.១៦០ រៀល។

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា មានកំណើន ០,១៥ភាគរយ ដល់ ៥០៨,៦០ពិន្ទុ ជាមួយនឹងតម្លៃជួញដូរភាគហ៊ុនសរុបរបស់ទីផ្សារគោលមានចំនួន ៣៥៧,៣៧រៀល ធ្លាក់មកត្រឹមកម្រិតតិចជាងគេចំនួន ៦៤ថ្ងៃ នៃថ្ងៃជួញដូរចុងក្រោយ។ ចំណែកឯទីផ្សារកំណើនវិញ ភាគហ៊ុន DBDE  បានរក្សាថ្លៃថេរ ជាមួយនឹងតម្លៃជួញដូរ ១២៧,៥៥ លានរៀល។ គួរកត់សម្គាល់ផងដែរថា តម្លៃជួញដូរសរុបនៃទីផ្សារទាំងពីរនេះមានចំនួន ៤៨៤,៩១លានរៀល៕

×