Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៨ខែឆ្នាំនេះ កម្ពុជានាំចេញផ្លែស្វាយស្រស់ កើនឡើងជាង ២៥០%

spot_img

ភ្នំពេញ៖ តួរលេខ បច្ចុប្បន្នភាព ដែលចេញផ្សាយនាពេលថ្មីៗនេះ ដោយក្រសួងកសិកម្ម បានបង្ហាញថា នៅក្នុងរយៈ​ពេល ៨ ខែ ឆ្នាំ២០២១នេះ កម្ពុជា បានធ្វើការនាំចេញផ្លែស្វាយស្រស់ ទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើង ដែលស្មើនឹង ២៥១% ឬ ១៦៣,៨២៨ តោន។

ដោយឡែក កម្ពុជាក៏បានធ្វើការនាំចេញដំណាប់ផ្លែស្វាយផងដែរ ចំនួន ១៤,០៨៧ តោន និងទឹកស៊ីរ៉ូធ្វើពីផ្លែស្វាយជាង ៤,០០០ តោន ស្មើនឹង ១៩៥% និង ៧៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងប្រទេសកម្ពុជាកំពុងត្រូវបានប្រើប្រាស់ ផ្ទៃដីជាង ១០ ម៉ឺនហិកតា ដើម្បីដាំផ្លែស្វាយ ជាពិសេសមាននៅខេត្តកំពង់ស្ពឺ កំពត បាត់ដំបង និងបន្ទាយមានជ័យ ហើយមានផ្លែស្វាយប្រហែល ១,៥ លានតោនអាចត្រូវបានប្រមូលផលជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ថា ទីផ្សារចម្បងសម្រាប់ផលិតផលស្វាយរបស់កម្ពុជា គឺរួមមាន ទីផ្សារប្រទេសថៃ វៀតណាម ចិន កូរ៉េខាងត្បូង ហុងកុង សិង្ហបុរី ហ្វីលីពីន ជប៉ុន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក រុស្ស៊ី និង​គុយវ៉ែត៕​

spot_img
×