Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹកស្រា​ដើម្បី​បង្កើន​ស្មារតី​ក្លាហាន ធ្វើអត្តឃាត តែ​ដល់​ស្រវឹង​ជ្រុល​ដេក​លក់​ភ្លេច​បាត់​លើរ​បាំង​យ៉​ខាងលើ​ដំបូល​ផ្ទះ​កម្ពស់ ២៩​ជាន់​

​ផឹកស្រា​ដើម្បី​បង្កើន​សេចក្តីក្លាហាន​បំណង​លោត​ចុះ​ពី​ជាន់​ទី​២៩ បញ្ចប់ជីវិត​ខ្លួន តែ​បុរស​រូប​នេះ បែរ​ជា​ស្រវឹង​ជ្រុល​ដេក​ភ្លេច​លើ​របាំង។​

​បុរស​នេះ​មាន​បំណង​ធ្វើ​អត្តឃាត​តែ​ដល់​ស្រវឹង​ដេកលក់​យ៉ាង​ស្កប់ស្កល់​ក្បែរ​របាំង​ជញ្ជាំង​ជាន់​លើ​បង្អស់​។​

​កាលពី​ថ្ងៃ ២៩ ខែ​មីនា ប៉ូលិស​នៅ​ទីក្រុង ស៊ី​អាន ខេត្ត​សាន​ចាយ ប្រទេស​ចិន ទទួលបាន​ទូរស័ព្ទ​មួយ​រាយការណ៍​ប្រាប់ថា មាន​បុរស​ម្នាក់​ប៉ុនប៉ង​ធ្វើអត្តឃាត​ពី​លើដំបូល​អគារ​កម្ពស់ ២៩​ជាន់​មួយ ។​

​តាម Shanghaiist ពេល​ប៉ូលិស​ទៅដល់​កន្លែងកើតហេតុ​ក៏​សម្លឹង​ឃើញ​បុរស​ម្នាក់​កំពុង​ដេក​លក់​ស្កប់ស្កល់​ខាងលើ​ជញ្ជាំង ។ ប្រសិនបើ​មានការ​ពញាក់​មួយ​នោះ​បុរស​នេះ​នឹង​អាច​ធ្លាក់ចុះ​ទៅ​ដី​ពី​រយៈកម្ពស់ ១០០​ម៉ែត្រ ភ្លាម ។​

​បុរស​នេះ​ដេក​លក់​ស្កប់ស្កល់​គ្មាន​កម្រើក​អ្វី​បន្តិច ការ​ដែល​បុរស​នេះ​ដេក​លក់​បែបនេះ​បង្កលក្ខណៈ​ដល់​ភ្នាក់ងារ​សង្គ្រោះ​អាច​ចូល​កៀក​ពី​ទិស​ដៅ​សងខាង ។ យ៉ាង​តិច​មាន​ភ្នាក់ងារ​សង្គ្រោះ​៤​នាក់ បាន​សង្គ្រោះ​ផ្ទាល់​បុរស​នោះ បាន​យ៉ាង​សុវត្ថិភាព​។​

​ប៉ូលិស​អគ្គិភ័យ​ធ្វើកា​សង្គ្រោះ​សែង​បុរស​នេះ​មកក្រោម តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​តំបន់​ឲ្យដឹងថា បុរស​នេះ​បាន​ជួប​រឿង​អាក្រក់​មួយចំនួន​ក្នុង​ជីវិត​ឯកជន​ធ្វើឲ្យ​បាក់ស្មារតី​។ បន្ទាប់ពី​ផឹកស្រា​បៀរ​អស់​ប៉ុន្មាន​ដប​មក គាត់​ក៏​ឡើង​ទៅ​លើដំបូល​អគារ​ដោយ​ប៉ង​លោត​ចុះក្រោម ប៉ុន្តែ​ដោយ​ស្រវឹង​ខ្លាំង​ពេក ទើប​ដេក​ភ្លេច​បែបនេះ​៕ លី​សា​

×