ប្រិយមិត្តបានស្គាល់ហើយ តារាល្បីក្រដាស ១០ ក្រដាស ២០ នោះគឺកញ្ញា រ៉ូស ដែលបច្ចុប្បន្ននេះ ឃើញថាមានឈ្មោះល្បីល្បាញខ្លាំងណាស់នៅលើបណ្តាញសង្គម គឺល្បីទៅលើរឿងរ៉ាវមិនចេះចប់ ព្រោះតែតារាសម្តែងស្រីរូបនេះ តែងតែចូលចិត្តធ្វើសកម្មភាពប្លែកៗ ធ្វើឲ្យគ្រប់គ្នាឃើញហើយគួរឲ្យអស់សំណើចផង និងហួសចិត្តផង។
ជាក់ស្តែង មួយរយៈចុងក្រោយនេះ រ៉ូស បានទទួលរងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង ក្រោយកែសម្ផស្ស លទ្ធផល លេចចេញមុខមាត់ធ្វើឲ្យមនុស្សជាច្រើនជាពិសេសក្នុងចំណោមយុវវ័យនាំគ្នាប្រមាថថា ដូចយាយគ្រវីសក់ ឬ ដូចអាបខ្មោចជាដើម។
តែទោះយ៉ាងណា ពាក្យមើលងាយមើលថោកទាំងអស់នេាះ បានធ្វើឲ្យ រ៉ូស តាំងចិត្តទៅកែខៃបន្ថែមទៀត រហូតសម្រស់ឡើងខ្យួតតែម្តង។ ហើយពិតណាស់ ក្រោយឃើញ រ៉ូស បានប្រែសម្រស់ស្រស់ស្អាតដ៏មិននឹកស្មានបែបនេះ អ្នកគាំទ្រក៏បានស្នើឲ្យ រ៉ូស ចូលរួមប្រលងបវរកញ្ញាចក្រវាលនឹងគេដែរទៅ គឺដឹងតែជាប់ហើយ។
ដោយឡែកនៅមុននេះបន្តិច ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្រាប់តែគេឃើញគណនីហ្វេសប៊ុករបស់ រ៉ូស បានបង្ហោះសារថា« ចង់ដាក់ពាក្យប្រលង miss grand Cambodia ដែរ តែអត់ទាន់គ្រប់អាយុ សូមពាក្យជូនពរចែ rose ម្នាក់១ម៉ាត់មកហ្វេនហ្វេន»។
ក្រោយឃើញ រ៉ូស និយាយថាអត់ទាន់គ្រប់អាយុ បែបនេះ ស្រាប់តែអ្នកចាំបាញ់លាន់មាត់ថា៖ «ចុម ក្បាលបុ៉នបាតលោកហើយ នៅមិនទាន់គ្រប់អាយុទៀត ទាល់តែអាយុ ៥០ បានគ្រប់មែន, មិនដឹងអត់គ្រប់អាយុ ឬអត់គ្រប់កំពស់ទេ, បើមុខអូនឯងស្អាតអុីចឹង ទោះជាទៅដាក់ពាក្យ ក៏គេមិនហ៊ានទទួលដែរ,….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
































