Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានត្រឡប់ មកធ្លាក់ចុះ ០,១៨ភាគរយនៅថ្ងៃពុធម្សិល មិញនេះ មកត្រឹម ៥០៧,៦ពិន្ទុ

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានត្រឡប់មកធ្លាក់ចុះ ០,១៨ភាគរយនៅថ្ងៃពុធម្សិលមិញនេះ មកត្រឹម ៥០៧,៦ពិន្ទុ។ ភាគហ៊ុនចំនួនបីមានកំណើនដោយបានឡើងថ្លៃពី ១០ ទៅ ៤០ រៀលក្នុងមួយហ៊ុន ដែលរួមមាន ភាគហ៊ុន PWSA, PPSP និង PEPC។

GTI និង ABCបានធ្លាក់ចុះ ៤០រៀល និង ៦០រៀល រៀងគ្នាមកត្រឹម ៤.៤៣០រៀល និង ១១.៦២០រៀល។ ភាគហ៊ុនវិស័យផែទាំងពីរ PPAPនិង PAS   បានរក្សាថ្លៃថេរដដែល។

រីឯភាគហ៊ុន DBDE  របស់ទីផ្សារកំណើនវិញបានធ្លាក់ ៤០រៀល មកត្រឹម ២.៤០០រៀល។ តម្លៃជួញដូរសរុបរបស់ទីផ្សារគោលគឺ ៦១៧.៤លានរៀល រួមបញ្ជូលទាំងការជួញដូរតាមរយៈការចរចារបស់ភាគហ៊ុន PPAP ចំនួន ២១៤,៤លានរៀលផងដែរ៕

×