Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រណោះណាស់! ទិដ្ឋភាពប្តី​យក​ធាតុ​ប្រពន្​ធថៅ​​កែ​ពេជ្រដ៏ធំ ទៅ​បាច​ក្នុង​ទឹក​ទន្ល រួចពោល​ពាក្យ​ជា​ចុង​ក្រោយ សឹង​ទប់​ទឹក​ភ្នែក​ពុំបាន

ថ្មីៗនេះ ករណីមរណភាពស្រ្តីជាថៅកែហាងពេជ្រដ៏ធំមួយកន្លែង នៅក្នុងទីក្រុងភ្នំពេញ ឃើញថាបានទទួលការចាប់អារម្មណ៍ជាខ្លាំង ក្នុងចំណោមមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ​ព្រោះតែមិននឹកស្មានថា គាត់បានលាចាកលោកទាំងនៅវ័យក្មេង ដោយសារជំងឺមហារីក​ជាពិសេសនោះ នៅពេលបានឃើញរូបថតរបស់គាត់កាលនៅរស់ គឺពិតជាស្រស់ៗស្អាតណាស់។

ដោយឡែក ក្រឡេកមកមកមើលទិដ្ឋភាពបុរសជាប្តី យកធាតុប្រពន្ធ ទៅដាក់ចូលក្នុងទឹកទន្លេ ទល់មុខសណ្ឋាគារសុខា​ ដែលគាត់ និងប្រពន្ធ បានចូលគេងលើកចុងក្រោយជាមួយគ្នា ក្រោយវិលត្រឡប់មកពីព្យាបាលជំងឺវិញ ដែលឃើញហើយពិតជាគួរឲ្យស្រណោះខ្លាំងណាស់។

ជាមួយគ្នានោះ បុរសជាប្តីដែលមានគណនីហ្វេសប៊ុកឈ្មោះ ឯល វណ្ណា រិទ្ធ បានបង្ហោះសំណេររៀបរាប់ទាំងក្តីអាឡោះអាឡៃថា៖ «លាហើយ លាជារៀងរហូតអូនជាប្រពន្ធល្អ ម្តាយល្អបងប្អូនល្អ នឹកណាស់ នឹកដែលគ្មានថ្ងៃនិងបានជួបវិញ»។

គាត់ក៏បានពោលពាក្យក្នុងអំឡុងពេលនៅលើទូក យកធាតុប្រពន្ធដាក់ចូលក្នុងទឹកទន្លេ ទាំងក្តីក្តុកក្តួលថា៖ «នៅកន្លែងព្រះអង្គដង្កើ ដែលអូនធ្លាប់មកអុជធូប បែរមកខាងនេះវិញ អូតែលសុខា ដែលកាលពីយើងមកពីព្យាបាល យើងគេងនៅហ្នឹង ១៥ ថ្ងៃ ឥឡូវ អូនបានទៅក្នុងទឹកហើយណា ធាតុអូនបងបានដាក់ចូលក្នុងទឹក សូមឲ្យអូនត្រជាក់ត្រជុំ​ទៅដល់ទីណា ក៏សូមឲ្យសុខ ជាតិក្រោយ កុំឲ្យអូនអភ័ព្វដូចជាតិនេះទៀត ណាអូនណា!!»។

ក្រោយបានឃើញបែបនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានសម្តែងក្តីរំជួលចិត្តស្ទើរទប់ទឹកភ្នែកពុំបាន។ តែយ៉ាងណា គ្រប់គ្នាក៏សូមចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំមួយនេះដល់គាត់ ព្រោះពេលនេះប្រពន្ធរបស់គាត់បានទៅកាន់សុខគតិភពហេីយ៕ រក្សាសិទ្ធដោយ៖ លឹម ហុង

×