Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនួញជោគជ័យចែករំលែកបទពិសោធន៍ដល់យុវជនថា ចង់បានជំនាញ ត្រូវធ្វើការជា Internship (ធ្វើការស្ម័គ្រចិត្ត)

spot_img

ភ្នំពេញ៖ នៅក្នុងកម្មវិធី ដែលបានរៀបចំឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជានៅថ្ងៃទី ០៨ ខែកញ្ញា ឧកញ៉ាសៀ រិទ្ធី ដែលជាអ្នកជំនួញជោគជ័យម្នាក់ បានចូលខ្លួនធ្វើជាវាគ្មិន និងបានចែករំលែកបទពិសោធន៍ដល់យុវជនក្នុងការអភិ​វឌ្ឍខ្លួន។

ឧកញ៉ាសៀ រិទ្ឋី បានឱ្យដឹងថា ដើម្បីបានជំនាញអ្វីមួយនោះ គឺត្រូវធ្វើការជា Internship ( ធ្វើការស្ម័គ្រចិត្ត ) ឬក៏ទៅរៀនជំនាញតែម្ដង។ ឧកញ៉ា លើកឡើងថា សញ្ញាប័ត្រ ដែលយុវជនទទួលបានពីសាលា វាគ្រាន់តែជាការបញ្ជាក់ពីកម្រិតវប្បធម៌ ឬចំណេះដឹង ប៉ុន្តែអ្វីដែលគួរធ្វើនោះគឺ ជំនាញ ប្អូនៗត្រូវតែមានជំនាញមួយក្នុងខ្លួន ដើម្បីធ្វើការ។

អ្នកជំនួញ បន្តថា អ្វីដែលយុវជនគួរធ្វើ គឺធ្វើការដើម្បីបានបទពិសោធន៍ ហើយជាសំណូមពរសូមកុំផ្លាស់ប្តូរការងារលឿនពេក។ បើសិនជាយើងធ្វើការត្រឹមរយៈ១ឆ្នាំ ឬក៏២ឆ្នាំហើយ ប្អូនៗផ្លាស់ប្តូរការងារ ខ្ញុំគិតថាប្អូនមិនមានបទពិសោធន៍ទេ ពីព្រោះការងារ ដែលធ្វើឱ្យមានបទពិសោធន៍ បានយ៉ាងហោចណាស់ ក៏ត្រូវការប្រើពេល៣ឆ្នាំដែរ។ អ្វីដែលយុវជនគិតគូរនោះគឺ ពេលទៅដាក់ពាក្យធ្វើការនៅកន្លែងណាមួយ មិនគួរគិតអំពីប្រាក់ខែជាចំបងទេ។ ក្នុងន័យនេះមិនមែនឱ្យប្អូនៗធ្វើការអត់យកប្រាក់ខែទេ តែអ្វីដែលគួរគិតគឺគោលដៅយូរអង្វែងរបស់ប្អូន ហើយពេលប្អូនទៅធ្វើការនៅកន្លែងនោះនឹងទទួលបានអ្វីមកវិញ។

ឧកញ៉ាសៀ រិទ្ធី បានលើកឡើងថា អ្វីដែលសំខាន់សម្រាប់យុវជនកម្ពុជា បច្ចុប្បន្ននេះ គួររៀនភាសាយ៉ាងហោចណាស់មួយទៀត ក្រៅពីភាសាជាតិរបស់យើង ពីព្រោះថាយុគសម័យនេះ បើយុវវ័យចេះតែភាសាមួយ គឺពិបាករកការងារធ្វើណាស់។ អ្វីដែលកាន់តែពិសេស សម្រាប់យុវជន នោះគឺសិក្សាទៅតាមបរិបទ។ ក្នុងន័យនេះ គឺត្រូវមើលទៅលើវិស័យណា ដែលមានអាទិភាព និងតម្រូវការធនធានមនុស្សច្រើន ហើយវិស័យណាខ្លះ ដែលបានរួមចំណែកខ្ពស់សម្រាប់សេដ្ឋកិច្ចកម្ពុជា៕

spot_img
×