Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​មែន​! ធ្វើជា​ចូល​ទិញ​របស់​អ្វីមួយ ពេល​ឱកាស​ហុច​ឲ្យ ឆក់​ខ្សែ​.​ក​គេចខ្លួន​បាត់ស្រមោល (​មាន​វីដេអូ​)

spot_img

​ករណី​ឆក់​ខ្សែ​.​ក ពុំមែន​កើតឡើង​តែ​តាម​ដងផ្លូវ​សាធារណៈ​នោះទេ តែ​វា​អាច​កើតឡើង​នៅក្នុង​ផ្ទះ​របស់​អ្នក​បាន ។ ជាក់ស្តែង ដូច​ក្នុង​វីដេអូ​នេះ​អីចឹង ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា វា​ជា​មេរៀន​មួយ​សម្រាប់​ស្ត្រី​គ្រប់រូប ជាពិសេស​អ្នកលក់ដូរ​ទាំងឡាយ មិន​ថា​នៅតាម​ផ្ទះ ឬ តាម​តូប​ទីសាធារណៈ​ផ្សេងៗ ត្រូវ​ប្រុងប្រយ័ត្ន​ខ្លួន​ជានិច្ច ចំពោះ​អតិថិជន​ចម្លែកៗ​របស់ខ្លួន​ ។

តាមរយៈ​វីដេអូ​ឃ្លី​ប បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់ ស្ថិតក្នុង​សម្លៀកបំពាក់​អាវយឺត​ព​ណ៌​ប្រផេះ និង​ពាក់​វ៉ែនតា​ខ្មៅ បាន​ចូលមក​ធ្វើជា​ទិញ​ផលិតផល​អ្វីមួយ នៅក្នុង​ផ្ទះ​ស្ត្រី​អ្នកលក់​ម្នាក់ ស្ថិតក្នុង​កាយវិការ​ក្រឡេក​ឆ្វេង​-​ស្តាំ ។ បន្ទាប់មក បុរស​ដែលជា​ចោរ​រូបនោះ បាន​ទិញ​ភេសជ្ជៈ១ដប​រួចហើយ រូប​ក៏​ធ្វើជា​បន្ត​ទិញ​របស់​ផ្សេងទៀត ។​

​ដោយ​តែ​ឱកាសល្អ​ពុំទាន់​ផ្តល់​ឲ្យ ចោរ​រូបនេះ​បានធ្វើ​លេស​ជា​ពុំ​ត្រូវចិត្ត នៅពេល​អ្នកលក់​ទាញ​ផលិតផល​មួយ​ឲ្យ​មើល​ជា​លើក​ទី​១ និង​យកដៃ​ចង្អុល​សំដៅ «​អា​មួយ​នោះ មិនមែន​អា​ហ្មឹ​ង​ទេ​» ។ ប៉ុន្តែ នៅពេល​ស្ត្រី​អ្នកលក់​បាន​ខិត​មក​កៀក​ដៃ​ឱកាសល្អ​ទៅហើយ ចោរ​រូបនេះ ក៏​ប្រើល្បិច​ធ្វើជា​ចង្អុល​ទៅកាន់​របស់​ដែល​ខ្លួន​ត្រូវចិត្ត ហើយ​ខណៈ​ស្ត្រី​អ្នកលក់​បែរ​ទៅរក​ផលិតផល​នោះ​ភ្លែត ស្រាប់តែ​ចោរ​រូបនេះ ស្រ​វ៉ា​ឆក់​ខ្សែ​.​ក​របស់​នាង​យ៉ាង​រហ័ស និង​រត់ចេញ​យ៉ាង​លឿន សំដៅទៅ​កាន់​គ្នីគ្នា​របស់គេ ដែល​កំពុង​រង់ចាំ​ម៉ូតូ​នៅ​ផ្លូវ​រួចស្រេច ៕ ចន្ទី

​សូម​មើល​វីដេអូ​ខាងក្រោម​ ដើម្បីទុកជា​មេរៀន​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​៖

spot_img
×