Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានគំរោងផ្តិតមេដៃហើយ ស្រាប់​តែ​ខាង​ប្រុសស៊ុប​ប្រាយ​កាដូ​​មួយ​​ទំហឹង ធ្វើ​ឲ្យ​ខាង​ស្រី​ទន់ចិត្ត ទម្លាយពាក្យ​ក្នុង​ចិត្ត​ខ្ទេច​គ្មាន​សល់…

spot_img

ពាក្យថាស្នេហា គឺផ្តើមចេញការស្រលាញ់ យល់ចិត្ត និងទង្វើរបស់បុគ្កលម្នាក់ៗ ដែលតែងតែធ្វើល្អមកលើគ្នាទៅវិញទៅមក។ ពិតណាស់ ស្នេហា គឺពិតជាធំធេងខ្លាំងណាស់ ព្រោះថា ប្រសិនបើមនុស្សប្រុសណាម្នាក់ បានដាក់ចិត្តចំពោះនារីម្នាក់ស្រឡាញ់ស្ទើរលេបហើយ ទោះត្រូវចំណាយមាសប្រាក់ ឬប្រឈមឧបសគ្គប៉ុណ្ណា ក៏ហ៊ានលះបង់ដែរ។ តែយ៉ាងណា ទន្ទឹមនឹងការហ៊ានលះបង់នេះផងដែរ ក៏រួមផ្សំអ្នកត្រូវព្យាយាមបង្ហាញភាពល្អៗច្រើនរបស់អ្នកឲ្យម្នាក់នោះដឹងថា អ្នកគឺជាមនុស្សល្អ មានទំនួលខុសត្រូវ ហ៊ានទទួលយកការពិត​នោះច្បាស់ណាស់ថាអ្នកចង់ឲ្យមនុស្សម្នាក់ស្រឡាញ់អ្នកគឺមិនលំបាកទេ។

យ៉ាងណាមិញ ទាក់ទងការលើកឡើងខាងលើនេះ ដែលហាក់ត្រូវចំខ្លះៗសាច់រឿងពិតមួយចំនួន ជាក់ស្តែងថ្មីៗនេះ នារីស្រស់ស្អាតម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Je Aum បានប្រាប់ពីសេចក្តីស្នេហារបស់ពួកខ្លួន នៅលើបណ្តាញសង្គម ដែលមានគំរោងបែកគ្នាទៅហើយ តែចុងក្រោយអាចចាប់ដៃរួមរស់ជាមួយគ្នាវិញ កសាងជីវិតដ៏រីករាលបន្តទៀត ក្រោយពីខាងប្រុសស៊ុបប្រាយកាដូដ៏ពេញចិត្តមួយ។ ក្នុងនោះ នាងបានសរសេររៀបរាប់ឲ្យដឹងថា៖ 4 ថ្ងៃកន្លងញ៉ុមមិននិយាយរកគាត់សូម្បីមួយម៉ាត់ ខ្ញុំគិតថាសំរេចដេីរចេញពីគាត់ហេីយ សុំគាត់ចែកផ្លូវគ្នា របៀបថាអស់ចិត្តតាម៉ង។

នាងបន្តថា លេីកហ្នឹងគឺមែនទែនស្តែងៗ មានមេធាវីទៀត (ខិ្ចលប្រាប់មូលហេតុ) បន្ទាប់មកម្សិលម្ងៃខ្ញុំបានធ្វេីកិច្ចសន្យាមួយ (ប្រហែលមនុស្សប្រុសខ្លះមិនអាច លះបង់បែបនេះទេ) គាត់ក៏នៅតែព្រម អុីចឹង អូខេ សាកណាត់គ្នាញាំអីមេីល. មានណា bro u win my heart again ទៅស៊ុបប្រាយចំចំនុចអូនចង់បាន អូខេ Bro លេីកនេះ. ស៊ុបប្រាយលួងគេ បានសំរេចហី កាដូដែលមានតម្លៃសំរាប់អូនមិនមែនជាលុយ ហើយក៏មិនមែនជាពេជ្រ តែជាកាដូម្យ៉ាងដែលអូនចង់បានហេីយអត់សូវចេះទិញ និងអត់សូវចេះមេីល គឺកាមេរ៉ានេះ ហេីយវាធូរថ្លៃជាងកាដូបងអោយអូនរាល់ៗដង ពីមុនមកទៀត តែមានន័យថា បងព្យាយាមយល់ពីចិត្តអូនថាក្នុងជីវិតអូនចង់បានអីអោយពិតប្រាកដសាកល្បងស្នេហ៍បងម្តងទៀត តែស្អែកផ្តិតមេដៃលេីកកិច្ចសន្យានឹងសិន បានព្រមទៅរួមបន្ទប់មួយវិញចា៎»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×