Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​បង​ខ្យល់ចាប់ ពេល​ចាប់​បាន​កាត​ក្រហម​ (រូប ១០សន្លឹក Video inside)

spot_img

ការ​កែន​ទាហាន​នៅ​ឯ​ប្រទេស​ថៃ​មាន​ជា​រៀងរាល់ឆ្នាំ ដោយ​ការ​កែន​ទាហាន​នេះ​គឺ​នឹង​មាន​ការអោយ​យុវជន​ចាប់ឆ្នោត​ដើម្បី​ផ្សង​ថា​សំណាង​របស់គេ​បាន​ពណ៌​មួយ ពណ៌​ខ្មៅ​គឺ​រួចខ្លួន ចំណែកឯ​ពណ៌​ក្រហម​វិញ​គឺ​ត្រូវ​ចូល​ហាត់​ទាហាន​ដោយ​មិន​មាន​ការ​ប្រកែក​។ រៀងរាល់​ឆ្នាំ​គឺ​មាន​ទាំង​ព្រះសង្ឃ និង​ណ​ព្វៗ​ភេទ​ទី​៣ ទាំង​កែ​ភេទ​និង​ទាំង​មិន​ទាន់​កែ​ភេទ ត្រូវតែ​មក​ចូលរួម​មិន​អោយ​ខាន តែ​បើ​ក្នុង​ករណី​ចាំបាច់​បុគ្គល​នោះ​អាច​យក​ឯកសារ មក​បញ្ចាក់​ថា​គេ​មាន​បញ្ហា​សុខភាព​ឬ​សុំ​រៀន​អោយ​ចប់​សិន​ឬ​បញ្ហា​ចម្បង​ណាមួយ​នោះ ខាង​ស្ថាប័ន​និង​ពិនិត្យ​មើល​តាម​ការ​គួរ តែ​ការពន្យា​នេះ​គឺ​មាន​សុពលភាព​តែ​១​ឆ្នាំៗ​ទេ ឆ្នាំក្រោយ​បើ​មិន អាច​មក​គឺ​ត្រូវ​បញ្ជាក់​ឡើងវិញ ហើយ​ការពន្យា​នេះ​គឺ​អាច​ធ្វើបាន​តែ ៣​ដង​ប៉ុណ្ណោះ បើ​គ្រប់​ចំនួន​ហើយ​នោះ​នៅតែ​មាន​ហេតុផល​សម្រាប់​គេចវេស បុគ្គល​នោះ​នឹង​ត្រូវ​មាន​ទោស​តាមច្បាប់​។​

​ហើយ​នេះ​គឺជា​សកម្មភាព​ក្នុង​ថ្ងៃ​កែន​ទាហាន​ក្នុង​ឆ្នាំ​២០១៨​នេះ កាលពី​ថ្ងៃ​ទី​០២ មេសា នៅ​ឯ​ស្រុក ភិ​ស្នុលោ​ក ដោយ​ឆ្នាំនេះ​មាន​យុវជន​ដែល​គ្រប់​អាយុ ៤៩៨​នាក់ ត្រូវការ​រើសយក​៩៧​នាក់ ក្នុង​ចំនួន​នោះ ដើម្បី​មក​បំពេញ​កាតព្វកិច្ច​យោធា​ហើយ​មាន​អ្នក​សុំ​ខ្លួន​ចូល​ដោយ​ស្ម័គ្រចិត្ត​ដើម្បី​បម្រើ​ជាតិ​ចំនួន ៤៨​នាក់​ផង​ដែរ​៕ ក្ខិ​ណី​

spot_img
×