ភាគហ៊ុនលើទីផ្សារនៅថ្ងៃសុក្រនេះ ពុំសូវមានថ្លៃប្រែប្រួលខ្លាំងនោះឡើយ ដោយភាគហ៊ុនច្រើន ស្ថិតនៅថេរ ខណៈមានតែភាគហ៊ុនចំនួនបីប៉ុណ្ណោះមានការធ្លាក់ចុះចន្លោះពី ១០ ទៅ ២០ រៀល។
ភាគហ៊ុន ផេសថិក (PEPC) ហ្ក្រេនធ្វីន (GTI) និង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PWSA) ដែលបានចុះមកត្រឹម ៣.១៩០ រៀល ៤.៥០០រៀល និង ៧.០៦០រៀល។
ការធ្លាក់ថ្លៃនេះ បានបណ្តាលឲ្យសន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា ធា្លក់ចុះបន្តិចបន្តួចចំនួន ០.០៤ភាគរយ មកត្រឹម ៥០៧.៤៥ពិន្ទុ។ តម្លៃជួញដូរនៃទីផ្សារគោល និងទីផ្សារកំណើនមានចំនួន ៣៨៦,៦៣លានរៀល និង ៩៦.៦លានរៀលរៀងគ្នា៕