Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្ត​អាន​យ៉ាង​និង​ស្នងការ​នគរបាល​ខេត្តតាកែវ​ បង្កើន​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រួម​គ្នា​ទប់ស្កាត់​បទល្មើស​នៅតាម​បន្ទាត់​ព្រំដែន​

​តាកែវ ៖ ឆ្លងកាត់​និង​ជំនួប​ការងារ​បង្ការ​និង​ទប់ស្កាត់​បទល្មើស​ដែល​កើតមានឡើង​នៅតាម​បន្ទាប់​ព្រំដែន​កម្ពុជា​វៀតណាម អាន​យ៉ាង តាកែវ លោក ឡេ យាំង​ទៀង ស្នងការរង​នគរបាល​ខេត្ត​អាន​យ៉ាន បាន​ស្នើសុំ​អោយ​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បន្ត​កិច្ចសហប្រតិបត្តិការ​អោយ​កាន់តែ​ខ្លាំងក្លា រួម​គ្នា​ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច និង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ជាពិសេស​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ប្រភេទ​កញ្ឆា នៅតាម​បន្ទាត់​ព្រំដែន​រវាង​ខេត្ត​ទាំងពីរ ។

​ការស្នើសុំ​នេះ​គឺ​បាន​កើតឡើង​ក្នុងពេល​ដែល​ប្រតិភូរ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​អាន​យ៉ាង បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្ត​តាកែវ ក្នុងឱកាស​ដែល​លោក ឡេ យាំង​ទៀង អញ្ជើញ​ជួប​និង​ជូនពរ​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ ខ្មែរ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នាពី​ថ្ងៃទី ០៣ មេសា ២០១៨ ។

​លោក​ស្នងការរង​នគរបាល​ខេត្ត​អាន​យ៉ាង បាន​បន្តថា បច្ចុប្បន្ន​នេះ​បទល្មើស​ជាច្រើន​ដែល​កើតមានឡើង​នៅ​តាម​បន្ទាត់​ព្រំដែន គឺ​សមត្ថកិច្ច​យើង​រួម​ជាមួយ​និង សមត្ថកិច្ច​ខេត្ត​តាកែវ បាន​សហការ​គ្នា​ធ្វើការ​បង្ក្រាប​បាន​ជាច្រើន​ករណី​មកហើយ ដូច្នេះ​ដើម្បី​ធានា​និង​រក្សា​អោយបាន​សុ​វត្តិភាព​សន្តិសុខ​សណ្តាប់ធ្នាប់ រវាង​ស្រុក​នៅ​ជាប់​ព្រំដែន​ខេត្ត​អាន​យ៉ាង និង​ខេត្ត​តាកែវ យើង​ត្រូវតែ​ធ្វើការ​ផ្លាស់ប្តូរ​ក៏ដូចជា​ការផ្តល់​នៅ​ព័ត៌មាន​អោយ​គ្នា​ទៅវិញទៅមក អោយបាន​រហ័ស​និង​ទាន់​ពេល​វេលា​ចំពោះ​មុខសញ្ញា ឆ្លងដែន​ខុសច្បាប់ រួមមាន មុខសញ្ញា​ភេរវកម្ម មុខសញ្ញា​ព្រហ្មទណ្ឌ មុខសញ្ញា​ជួញដូរ​មនុស្ស សេដ្ឋកិច្ច និង​មុខសញ្ញា​ផ្សេងៗ​ទៀត ។​

ជា​កិច្ច​ឆ្លើយតប​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ឯកភាព​បន្ត​រក្សា​សាម្គីភាព មិត្តភាព នូវ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការនេះ​អោយ​កាន់តែ​មាន​ចំណង​មិត្តភាព​កាន់តែ​រឹងមាំ​ថែម​ទៀត ហើយ​លោក​និង​ខិតខំ​បន្ត​សហការ​គ្នា​អោយ​កាន់តែ​មាន​ភាពរឹងមាំ​ថែម​ទៀត រវាង​កំលាំង​នគរបាល​នៃ​ខេត្ត​ទាំង​ពីរ​ខេត្តតាកែវ ខេត្ត​អាន​យ៉ាង ក្នុង​ការបង្ក្រាប​បទល្មើស​សេដ្ឋកិច្ច និង​បទល្មើស​ផ្សេងៗ​ទៀត នៅតាម​ខ្សែបន្ទាត់​ព្រំដែន ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា វៀតណាម ៕ តាកែវ​

×