កាលពីពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គមជាច្រើនបានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ខណៈស្ងាត់ៗតារាសម្តែង សឿ សុធារ៉ា ស្រាប់តែត្រូវបាននារីម្នាក់ជាកូនតុងទីន បានបង្ហោះជាសាធារណៈ ដោយភ្ជាប់ភស្តុតាងជាច្រើន ក្រោយមេតុងទីន សឿ សុធារ៉ា ហាក់គេចវេសមិនដោះស្រាយលុយតុងទីន ក្រោយព្យាយាមតេទៅមិនលើកឆាតក៏មិនតប។
ជាមួយគ្នានោះផងដែរក៏មានពាក្យលេចឮថា មិនមែនតែនារីម្នាក់នោះទេ ដែលអ្នកនាង សឿ សុធារ៉ា មិនបានដោះស្រាយលុយតុងទីនឲ្យ គឺនៅមានជាប់ពាក់ព័ន្ធតារាៗជាច្រើននាក់ទៀតផងដែរ។
ជាក់ស្តែង ស្រាប់តែនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ថ្មីៗនេះ មហាជនពិតជាមានការភ្ញាក់ផ្អើលកាន់តែខ្លាំងតែម្តង បន្ទាប់ពីបានឃើញតារាកំប្លែង ស្រីពីន បានចេញមុខម្នាក់ទៀត ប្រកាសទារលុយទាក់ទងរឿងលេងតុងទីនពីតារាសម្តែង សឿ សុធារ៉ា។ ដោយក្នុងនោះ តារាកំប្លែងស្រីវ័យក្មេងស្រស់ស្អាតរូបនេះ បានបង្ហោះទារលុយតុងទីនពី សឿ សុធារ៉ា ដោយឥតលាក់លៀមនិយាយខ្លាំងៗថា៖ «ខ្ញុំមិនព្រមទេ បើលុយខ្ញុំមិនទាន់បាន ខ្ញុំនឹងផុសបែបនេះរាល់ថ្ងែ មុខមាត់ និង តម្លៃរបស់បងស្រី មេតុងទីន សឿ សុធារ៉ា គ្មានមុខក្នុងសង្គមទេ បងកុំធ្វើអ៊ីចឹងអីបង បងនិយាយថាលុយប៉ុណ្ណឹង តែហេតុអីមិនឱ្យខ្ញុំមកបង? អូហ៍ បន្ថែមទៀតបង បងថាឱ្យខ្ញុំបង់បងតទៀតម៉េច បើបងសូម្បីតែលុយប៉ុណ្ណឹង បងមិនឱ្យខ្ញុំផង ចុះទម្រាំដល់ដាច់ លុយកាន់តែច្រើន តើបងឯងបានលុយពីណាឱ្យខ្ញុំ?»។
ក្រោយឃើញបែបនេះ មហាជនដែលមានការភ្ញាក់ផ្អើល បាននាំគ្នាចូលខមិនបង្ហាញអារម្មណ៍សឹងមិនចង់ជឿថា តារាសម្ដែងស្រី សឿ សុធារ៉ា បែរជាជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវលុយកាក់តុងទីន មិនឱ្យលុយគេ រហូតត្រូវបានគេប្រកាសទារក្ដែងៗបែបនេះសោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












